ជាតិ
រុស្សី ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា
07, May 2022 , 8:19 pm        
រូបភាព
សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្សី។ រូបភាព៖​ MGIMO
សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្សី។ រូបភាព៖​ MGIMO
ដោយ៖ ហេង ស្រីលីន
 
ភ្នំពេញ៖ រុស្សី នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា សិក្សានៅសាកលវិទ្យាល័យ MGIMO ក្នុងឆ្នាំសិក្សា២០២២-២០២៣។


បើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុ​វជន និងកីឡា សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្សី ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដល់សិស្ស និស្សិត និងមន្ត្រីរាជការ របស់កម្ពុជា ដែលមានបំណងទៅ សិក្សាបន្តនៅប្រទេសនេះ។
 
បេក្ខជនទាំងពីរភេទ អាចដាក់ពាក្យតាមរយៈគេហទំព័រ ​https://abiturient.mgimo.ru/foreigners  ឬតាមអ៊ីម៉ែល [email protected]។ បេក្ខជន ត្រូវដាក់ពាក្យឱ្យបានមុនថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២៕ 
 
 

Tag:
 Moeys
  អាហារូបករណ៍
  រុស្សី
© រក្សាសិទ្ធិដោយ thmeythmey.com