កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ជម្រើស​១១នាក់ដំបូង​របស់​កម្ពុជាក្នុងជំនួបជាមួយឡាវ
09, May 2022 , 3:33 pm        
រូបភាព
លឹម ពិសុទ្ធ ស្ថិតក្នុងជម្រើសដំបូងក្នុងជំនួបជាមួយឡាវ។ រូបថត FFC
លឹម ពិសុទ្ធ ស្ថិតក្នុងជម្រើសដំបូងក្នុងជំនួបជាមួយឡាវ។ រូបថត FFC
ដោយ: ថ្មីៗ
ក្រុម​កីឡាករ​បាល់ទាត់​កម្ពុជា ត្រូវប្រកួត​បើកឆាកក្នុងពូល B របស់ខ្លួន ក្នុង​ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដោយ​ត្រូវប៉ះឡាវ នា​វេលាម៉ោង​៤រសៀលថ្ងៃ ទី៩ ខែឧសភា នេះ នៅកីឡដ្ឋាន Thien Truong ប្រទេសវៀតណាម។


សម្រាប់សមាសភាពជម្រើស​១១នាក់ដំបូង សៀង ចន្ធា កាន់តំណែងជាប្រធាន​ក្រុម ខណៈមិត្តរួម​ក្រុម​បឹងកេត ហ៊ុល គឹមហ៊ុយ ជាអ្នកចាំទី។ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន វិលត្រឡប់សារជាថ្មីក្នុងជម្រើស​ដំបូង ក្រោយអវត្តមាននាព្រឹត្តិការណ៍កន្លងមក​ដោយសាររបួស។ សមាសភាពថ្មី​ដ៏គួរឲ្យ​ចាប់អារម្មណ៍នោះ មាន​ជា សុខម៉េង របស់ណាហ្គាវើលដ៍ និង វាំង ដាវីន របស់បឹងកេត។

សមាសភាពផ្សេងទៀតរួមមាន តាំង ប៊ុនឆៃ (បឹងកេត), សារ ទី, គី រីណា (វិសាខា), មិន រតនៈ (ព្រះខ័នរាជស្វាយរៀង), ជួន ចាន់ចាវ (ភ្នំពេញក្រោន) និងញាណ សុស៊ីដាន (កងយោធពលខេមរភូមិន្ទ)៕




Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com