កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កម្ពុជា នាំមុខឡាវ ២-០ នៅតង់ទី១
09, May 2022 , 5:07 pm        
រូបភាព
ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បាននាំមុខឡាវ បណ្ដោះអាសន្ន ដោយលទ្ធផល ២-០ នៅតង់ទី១ នៃការប្រកួតពូលB នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម នៅកីឡដ្ឋាន  THIEN TRUONG។


គ្រាប់ទី១ របស់កម្ពុជា នៅនាទី៤ រកបានដោយកីឡាករ សៀង ចន្ធា តាមរយៈការអូសបាល់ពីចម្ងាយ ផុតខ្សែការពាររបស់ជម្រើសជាតិឡាវ រួចស៊ុតបញ្ចូលទីដោយជើងឆ្វេង។ ការប្រកួតនៅក្នុងតង់ទី១ កម្ពុជាបានដាក់សម្ពាធទៅលើក្រុមឡាវ យ៉ាងខ្លាំង តែទោះជាយ៉ាងនោះក្ដីក្រុមឡាវ ក៏មានការវាយបកខ្លះដែរ តែមិនអាចទំលាយនៅសំណាញ់ទីរបស់ ហ៊ុល គីមហុយ អ្នកចាំទីកម្ពុជា។ 
 
លុះដល់នាទី១៤ គ្រាប់ទី២របស់កម្ពុជា រកបានតាមរយៈខ្សែការពារឡាវ Anantaza ធ្វើឲ្យចូលទីខ្លួនឯង (OG) ក្រោយបាល់លោតប៉ះជើងរូបគេ តាមរយៈការស៊ុតរបស់ កីឡាករ សា ទី របស់កម្ពុជា។ នៅនាទី២៨ វាំង ដាវីន ត្រូវបានប្ដូចេញដោយមានរបួស និងជំនួសវិញដោយ ផាត សុខា។ នេះ ជាកាបង្ហាញខ្លួនលើកទីមួយហើយសម្រាប់ ផាត សុខា ដែលមកពីក្លិបណាហ្គាវើលដ៍ នឲ្យជម្រើសជាតិកម្ពុជា។
 
កម្ពុជាស្ទើរតែរកបានមួយគ្រាប់ទៀត នៅនាទី៤៤ ដោយ កីឡាករ លឹម ពិសុទ្ធ បានធ្វើឲ្យបាត់ឱកាសនេះ ដោយស៊ុតចំអ្នកចាំទីឡាវ។ លទ្ធផលបញ្ជប់តង់ កម្ពុជា​ នាំមុខ ឡាវ ០-២។
 

Tag:
 ស៊ីហ្គេម
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com