ជាតិ
លោក ឌុល គឿន អតីតនាយឧត្តមសេនីយ៍ និងជាអ្នកតំណាងរាស្ត្រ ទទួលមរណភាពក្នុងអាយុ៧៤ឆ្នាំ
15, May 2022 , 9:42 pm        
រូបភាព
លោក ឌុល គឿន អ្នកតំណាងរាស្ត្រខេត្តកណ្តាល និងជាអតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នាវេលាម៉ោង៦ និង១២នាទី យប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ក្នុងអាយុ៧៤ឆ្នាំ ដោយរោគាពាធ។
 
លោក ឌុល គឿន ស្ថិតក្នុងចំណោមអតីតនាយឧត្តមសេនីយ៍៨រូប ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ កាលពីខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីទទួលបានគោរមងារ «សន្តិបណ្ឌិត» ។ កាលណោះ លោកស្ថិតក្នុងតំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
 
លោក ឌុល គឿន ក៏មានឋានៈជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីផងដែរ មុននឹងក្លាយជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាលនៃនីតិកាលទី៦។ លោកក៏អតីតស្ថាបនិក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃផងដែរ។
 
យោងតាមដំណឹងមរណភាព សព លោក ឌុល គឿន តម្កល់ធ្វើបុណ្យនៅភូមិគ្រឹះ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
 
 
 

Tag:
 មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com