កីឡាជាតិ
ជាតិ
កីឡាករកាយសម្ព័ន្ធ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ បានមេដាយប្រាក់លើវិញ្ញាសាជាគូចម្រុះ
22, May 2022 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយប្រាក់លើវិញ្ញាសាកាយសម្ព័ន្ធជាគូចម្រុះ (Aerobic Gymnastics-Mix Pair) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅ Quan Ngua Sports Palace នាព្រឹកនេះ។


ហាស់ សុខហ៊ និងម៉ូ ស្រីពៅ ទទួលបាន​១៩.៣០០ពិន្ទុ ខណៈមេដាយមាសបានទៅលើម្ចាស់ផ្ទះវៀតណាម ជាមួយនឹង​២០.៤០០ពិន្ទុ។ មេដាយសំរឹទ្ធ បានលើថៃ ជាមួយនឹង​១៩.១០០ពិន្ទុ។ រីឯក្រុម​ហ្វីលីពីនធ្វើបាន១៥.៩៥០ពិន្ទុ មិនទទួលបានមេដាយឡើយ។
 
នេះជាមេដាយប្រាក់ទីពីរផងដែររបស់កម្ពុជាពីកីឡាកាយសម្ព័ន្ធ Aerobic ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដោយកាលពីថ្ងៃម្សិលមិញ កម្ពុជាដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ១៕

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com