កីឡាជាតិ
ជាតិ
លោក លន់ សាមឌី៖សហព័ន្ធកីឡាអេឡិច​ត្រូនិក មិន​លើកទឹក​ចិត្តឲ្យ​យុវជន​លេងហ្គេម​ហួសកម្រិតនោះឡើយ
07, Jun 2022 , 7:59 am        
រូបភាព
ការប្រកួតRule of Survivor នាឆ្នាំ២០១៩ រូបពីសហព័ន្ធកីឡាអេឡិចត្រូនិក
ការប្រកួតRule of Survivor នាឆ្នាំ២០១៩ រូបពីសហព័ន្ធកីឡាអេឡិចត្រូនិក
យុវជន និងសិស្សមួយចំនួន ចំណាយពេលច្រើនក្នុងការលេងកីឡាអេឡិចត្រូនិក ដែលជាហេតុប៉ះពាល់ដល់ពេលវេលាសិក្សា និងការងារផ្សេងៗ។



សហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា មិនអាចកំណត់ពេលវេលា ក្នុងការលេងទូរសព្ទ​ទំនើបរបស់ពួកគេបានទេ ព្រោះជាសិទ្ធិរបស់ពួកគេ តែ​សហព័ន្ធ បានអំពាវនាវឲ្យ អាណាព្យាបាលសិស្ស ត្រូវយកចិត្តទុកក្នុងបញ្ហានេះ ដោយជំរុញ​ឲ្យយុវជនទាំងនោះ បំពេញកិច្ចការសាលា និងការងារផ្សេងៗរួចរាល់ ទើបលេងកីឡានេះ ឲ្យមានវេលាពេលត្រឹមត្រូវ និងមិនឲ្យហួសកម្រិត​។ 
 
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិក បានប្រាប់សារព័ត៌មានថ្មីៗថា សហព័ន្ធ មិនដែលជំរុញ​ឲ្យយុវជនកម្ពុជាលេងនូវកីឡានេះ រហូតគ្មានម៉ោងសិក្សា ឬហួសកម្រិត​ទេ។ ប៉ុន្ដែបច្ចេកវិទ្យាជឿនលឿន មានការងាយស្រួលសម្រាប់ពួកគេ ក្នុងការលេង E-sports តាមទូរសព័្ទទំនើបរបស់ពួកគេ។ 
 
«យើងមិនអាចហាមឃាត់ ឬកំណត់ពេលវេលាគាត់ឲ្យលេងបានទេ ព្រោះជាសិទ្ធិរបស់ពួកគាត់។​ ដោយឡែកក្រុមជម្រើសជាតិ សហព័ន្ធ មានការកំណត់ម៉ោងដល់កីឡាករ ឲ្យហ្វឹកហាត់។»។ លោក លន់ សាមឌី បាន​បញ្ជាក់យ៉ាង​ដូច្នេះ។
 
អគ្គលេខាធិការរូបនេះ បន្ថែមថា ការប្រើប្រាស់ទូរសព័្ទដៃទំនើបរបស់យុវជន និងសិស្សទាំងនោះ លេងនូវកីឡា E-sports ហួសកម្រិត គឺស្ថិតលើអាណាព្យាបាល ត្រូវមានវិធានការចំពោះកូនខ្លួនផ្ទាល់ និងផ្ដើមចេញពីបុគ្គលម្នាក់ៗ ដែលលេងនូវកីឡានេះត្រូវចេះកំណត់ពេលវេលាលេង ដោយមិនត្រូវហួសកម្រិតទេ។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា អំពាវនាវ ឲ្យអ្នកដែលលេងកីឡា E-sports ទាំងអស់ឲ្យធ្វើការងារសិន ជាពិសេស សិស្សានុសិស្ស ឲ្យធ្វើកិច្ចការសាលារួចរាល់ទើបឲ្យលេងកីឡានេះ។ 

កីឡា E-sport គឺជាកីឡាដែលជួយពង្រឹងIQ ប្រសិនហ្វឹកហាត់ត្រឹមត្រូវ។ ការប្រកួតប្រកបដោយ Fair-play និងការប្រើប្រាស់យុទ្ធសាស្ដ្រប្រកួត ជំរុញឲ្យអ្នកលេងប្រើប្រាស់នៅការគិត និងការសម្រេចចិត្តដោយភ្លាមៗ។ 
 
លោក លន់ សាមឌីបានពន្យល់បន្ថែមនូវ អាជីពរបស់ Streamers។ ពួកគេ គឺជាអ្នកដែលមានអាជីព ក្នុងការ Liveលេងនៅកីឡានោះ ដោយមានការឧបត្ថម្ភ​ និងកម្រៃពីក្រុមហ៊ុន OnlineGames ទាំងនោះ។ ដោយមានការយល់ច្រឡំថា ហេតុអ្វីបានជា Streamer លេងហ្គេមយូរ ចន្លោះពី៤ ទៅ៥ម៉ោង ព្រោះនេះ គឺជាអាជីពរបស់ពួកគេ។

តាមរយៈការLive របស់ Streamers សហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា ធ្លាប់អប់រំ និងផ្ដល់ការផ្សព្វផ្សាយផ្សេងៗ ដូចជាការធ្វើកិច្ចការសាលា ឬការងារផ្ទះរួចរាល់ ទើបលេងកីឡានេះ ដើម្បីជាការបន្ថូរអារម្មណ៍ ឬហ្វឹកហាត់នូវការពង្រឹងខួរក្បាល។ 
 
គួរបញ្ជាក់ផងដែរថា កីឡាអេឡិចត្រូនិកមានការរីកចម្រើនយ៉ាងខ្លាំង ដោយការរីកចម្រើននេះ បានដើរទន្ទឹមគ្នាជាមួយការវិវឌ្ឍទៅនៃបច្ចេកវិទ្យាទំនើបរបស់ Smart Phone។ បច្ចុប្បន្ន កីឡាអេឡិកត្រូនិក មានច្រើនប្រភេទវិញ្ញាសា ដូច PugMobile, Mobile Legend, League of Legend, Rule of Survivor, Free Fire, AK, និស័្សយស្នេហ៍ដាវទេព និង Dota  II ហើយ វិញ្ញាសាខ្លះ នឹងត្រូវដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
 
 

Tag:
 កីឡាអេឡិកត្រូនិច
  E-sports
© រក្សាសិទ្ធិដោយ thmeythmey.com