អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា បានពង្រីកសាខាបន្ថែមនៅខេត្តបាត់ដំបង 16, Jun 2022 , 9:34 am
![](https://image.thmeythmey.com/pictures/2022/06/16/thumb2/front.jpg)
×![]()
បាត់ដំបង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ – ថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា បានបើកសម្ពោធសាខារបស់ខ្លួនជាផ្លូវការ នៅក្នុងខេត្តបាត់ដំបង ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង សម្រាប់ការធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលវែង។ ការបើកសាខានេះ នឹងអនុញ្ញាតឱ្យប្រជាជននៅក្នុងខេត្តទាំងមូល ទទួលបាននូវការប្រឹក្សាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃ ដែលមានការផ្តល់ជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ហើយក៏ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ នៅក្នុងប្រទេសជប៉ុន និងមានប្រវត្តិជោគជ័យជាង ១២០ ឆ្នាំ។
ដោយមានវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៩មក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេស ហើយក្រុមហ៊ុនបានចែកចាយផលិតផលរបស់ខ្លួនទៅគ្រប់បណ្តាញចែកចាយទាំងអស់។
![](https://image.thmeythmey.com/pictures/2022/06/16/1.jpg)
លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា មានប្រសាសន៍ថា៖ “យើងពិតជារីករាយ ដែលបានបើកសាខារបស់យើងនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តមួយក្នុងចំណោមខេត្តដែលមានការរីកចម្រើនបំផុត និងជាក្រុងដែលធំជាងគេទីពីរក្នុងប្រទេសកម្ពុជា។ យើងមានសេចក្តីរំភើបរីករាយ ក្នុងការនាំយកសេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ និងគួរឱ្យទុកចិត្តរបស់យើងពីប្រទេសជប៉ុន មកបម្រើជូនប្រជាជនក្នុងប្រទេសកម្ពុជា។ យើងមានគោលបំណង ផ្តល់ភាពស្ងប់ចិត្តផ្នែកហិរញ្ញវត្ថុជូនដល់គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ»។
“ការបើកសាខាថ្មីរបស់យើង នៅខេត្តបាត់ដំបង ក៏ជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ចំពោះប្រទេសកម្ពុជា។ ទស្សនៈរបស់យើង គឺតែងតែនៅក្បែរអតិថិជនជានិច្ច។ អ្នកប្រឹក្សាធានារ៉ាប់រងរបស់យើង បានខិតខំប្រឹងប្រែង និងត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រង របស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង”។ លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា បានបន្ថែមដូច្នេះ៕
![](https://image.thmeythmey.com/pictures/2022/06/16/2.jpg)
![](https://image.thmeythmey.com/pictures/2022/06/16/3.jpg)
អំពី ដាយ អ៊ិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេល១២០ឆ្នាំ ។ DLHD គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។
ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។
** Dai-ichi Life Group មានមូលធនរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៥៧៤ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង៤៣ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២0) ។
![](https://image.thmeythmey.com/pictures/2022/06/16/4.jpg)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com