រាជធានីភ្នំពេញ ៖ កាលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ បុរី វីលៀម(BOREY WILLIAMS) និង ក្រុមហ៊ុន លក់គ្រឿងសង្ហាររឹមល្បីឈ្មោះមកពីអាមេរិក គឺក្រុមហ៊ុន Ashely Furniture Homestore Cambodia និង ក្រុមហ៊ុន ដេគ័រ ស៊ីមផ្លិច (ខេមបូឌា) (Simplex Cambodia) បានចុះកិច្ចព្រមព្រៀងសហការណ៍គ្នា លើអនុស្សរណយោគយល់ ដើម្បីជួយជំរុញការរស់នៅឲ្យកាន់តែមានភាពទាន់សម័យរក្រោមរូបភាពការប្រើប្រាស់គ្រឿងសង្ហារឹមប្រណិត ជាមួយនឹងការចំណាយកាន់តែទាបពី ក្រុមហ៊ុនគ្រឿងសង្ហារឹមដៃគូរ Ashley Furniture និង ក្រុមហ៊ុន ដេគ័រម៉ាក SIMPLEX ដោយការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសជូនទៅកាន់អតិថិជនទាំងអស់របស់បុរី វីលៀមក្នុងការទិញគ្រឿងសង្ហាររឹម និងទិញកញ្ចប់ដេគ័រណាមួយពីក្រុមហ៊ុនដៃគូរសហការណ៏ខាងលើ។
![](https://image.thmeythmey.com/pictures/2022/06/21/s2.jpg)
ការចុះកិច្ចព្រមព្រៀងនៃអនុស្សរណយោគយល់ នេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh ក្រោមការចូលរួមពីសំណាក់លោក រិទ្ធ រ៉ាវិទូ (Mr. RITH RAVITOU) នាយប្រត្តិបត្តិរងរបស់ បុរី វីលៀម និងលោក ម៉ាន់ ពន្លឺពេជ្រ ប្រធានគ្រប់គ្រងផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Ashely Furniture Homestore និង លោក កែវ ពិសិដ្ឋ ប្រធានផ្នែកអភិឌ្ឍន៍ពានិជ្ជកម្មរបស់ក្រុមហ៊ុន ស៊ីមផ្លេច (Simplex) រួមទាំងប្រធានផ្នែកផ្សេងៗទៀតមកពីតំណាងក្រុមហ៊ុនទាំងបីចូលរួមជាសក្ខីភាពនៃការចុះកិច្ចព្រមព្រៀងមួយនេះ។
ចាប់ពីថ្ងៃនេះចុះព្រមព្រៀងនេះ អតិថិជនទាំងអស់របស់បុរី វីលៀមមិនត្រឹមទទួលបានផ្ទះដែលមានម៉ូតស្អាតៗរួមទាំងតម្លៃសមរម្យ តែក៏ទទួលបានការបញ្ចុះតម្លៃពិសេសចំនួន ១៥ភាគរយរាល់ការទិញផលិតផលសំភារៈដាក់នៅក្នុងផ្ទះ ឬដេគ័រ ពីក្រុមហ៊ុន Ashely Furniture Home Store Cambodia ក្រុមហ៊ុនដេគ័រ Simplex និងក្រុមហ៊ុន នាគព័ន្ធ ហូមសេនធឺ Neak Poan Home Center ផងដែរ
![](https://image.thmeythmey.com/pictures/2022/06/21/s3.jpg)
នៅក្នុងកម្មវិធីនោះដែរ លោក រិទ្ធ រ៉ាវិទូ (Mr. RITH RAVITOU ជានាយកប្រតិបត្តិរង របស់បុរី វីលៀម បានលើកឡើងថា «ដោយសាមើលឃើញពីម៉ូតគ្រឿងសង្ហាររឹមរបស់ក្រុមហ៊ុន Ashely ស្រស់ស្អាតនឹងប្លែករួមជាមួយជាក្រុមហ៊ុនល្បីឈ្មោះមកពីសហរដ្ឋអាមេរិក និងមានសាខាច្រើននៅលើទូទាំងពិភពលោក និងមានការគាំទ្រច្រើនពីសំណាក់អតិថិជនរបស់បុរី វីលៀមទើបធ្វើអោយពួកយើងចាប់អារម្មណ៍ ហើយកិច្ចសហប្រតិបត្តិការនេះត្រូវបានធ្វើឡើង ដោយឡែកសម្រាប់ក្រុមហ៊ុនដេគ័រម៉ាក Simplex Cambodia ដោយមើលឃើញថាការដេគ័រមានភាពស្រស់ស្អាត ស៊ីវីល័យ ដែលអតិថិជនអាចធ្វើការកម្មង់ម៉ូតតាមតម្រូវការជាមួយនឹងការផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃ និងជាពិសេសក្រុមហ៊ុនមានបច្ចេកកវិទ្យារទំនើបប្លែកក្នុងការការដេគ័រ ជាមួយគុណភាពខ្ពស់ស្របតាមអ្វីដែលអតិថិជនរបស់បុរី វីលៀមប្រាថ្នាដូចនេះយើងក៏សម្រេចចិត្តចុះកិច្ចព្រមព្រៀងមួយនេះ។»
![](https://image.thmeythmey.com/pictures/2022/06/21/s3.jpg)
![](https://image.thmeythmey.com/pictures/2022/06/21/s4.jpg)
ទន្ទឹមនឹងនោះលោក ម៉ាន់ ពន្លឺពេជ្រ ប្រធានគ្រប់គ្រងផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Ashely Furniture Homestore បានអោយដឹងដែរថា«ដោយមើលឃើញពីសន្ទុះនៃវិស័យអចលនៈទ្រព្យនៅកម្ពុជា និងជាពិសេសគឺវិស័យផ្ទះសំបែងមានការរីកចំរើនគួរអោយកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ និងជាពិសេសតម្រូវការនៃគ្រឿងបរិក្ខារប្រើប្រាស់នៅក្នុងផ្ទះ ហើយម្យ៉ាងវិញទៀតដោយសារការសំឡឹងមើលឃើញបុរី វីលៀមមានម៉ូតផ្ទះស្អាតប្លែកនិងមានច្រើនជម្រើសសម្រាប់អតិថិជន ហើយមួយវិញទៀតពេលដែលក្រុមការងាររបស់យើងទទួលដេគ័រផ្ទះគំរូររបស់បុរី វីលៀមរួចមានអតិថិជនជាច្រើនគាត់សសើរថាការដេគ័រសាកសមនឹងម៉ូតផ្ទះដូចនេះពួកយើងក៏ស្វែងរកការសហការគ្នាដើម្បីផ្តល់នូវគ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ប្រេនល្បីមកពីសហរដ្ឋអាមេរិកផ្ទាល់មកចែកនៅក្នុងព្រះរាជជាណាចក្រកម្ពុជា និងជាពិសេសផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស១៥ភាគរយជូនគ្រប់អតិថិជនរបស់បុរី វីលៀមទាំងអស់ ។»
![](https://image.thmeythmey.com/pictures/2022/06/21/s5.jpg)
នៅក្នុងកម្មវិធីនោះផងដែរតំណាងមកពីក្រុមហ៊ុន Simplex Cambodia គឺលោក កែវ ពិសិទ្ធិ ជានាយកផ្នែក អភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន បានលើកឡើងថា៖ « ដោយមើលឃើញពីចក្ចុវិស័យរបស់បុរី វីលៀម គឺសាងសង់ផ្ទះដែលអតិថិជនស្រលាញ់ពេញចិត្តខ្លាំង តាមរយៈម៉ូតផ្ទះស្រស់ស្អាតប្លែកពីគេ និងសំណង់ មានគុណភាព ហើយអតិថិជនមានការគាំទ្រច្រើន និងអ្វីដែលពិសេសនោះគឺដោយ ចក្ខុវិស័យរបស់យើងគឺតែមួយគឺផ្តល់អោយអតិថិជនរបស់យើងនូវម៉ូតដែលប្រណិត និងមានគុណភាពជាមួយភាពបត់បែន និងតម្លៃសមរម្យដូចនេះទើបយើងជឿរជាក់ថាការសហការនេះនឹងធ្វើអោយពួកយើងផ្តល់នូវបទពិសោធន៍ដ៏ល្អសម្រាប់អតិថិជនរបស់យើងដូចគ្នា។
![](https://image.thmeythmey.com/pictures/2022/06/21/s6.jpg)
បុរី វីលៀម ដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រ ចុះពីមហាវិថីឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀតត្រឹមតែ១០នាទី និង៣០នាទីពីផ្សារទំនើប អុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញ។
សូមបញ្ជាក់ដែរថា បុរី វីលៀម ជាបុរី ដែលមានម៉ូតផ្ទះស្អាតបែបអាមេរិកកាំងដំបូងគេដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រ ចុះពីមហាវិថីឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀតត្រឹមតែ១០នាទី និង៣០នាទីពីផ្សារទំនើប អុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញ ហើយក្រុមហ៊ុន Ashely Furniture Homestore ជាក្រុមហ៊ុនលក់សំភារៈគ្រឿងសង្ហាររឹមលេខ១មកពីអាមេរិកដែលមានវត្តមាននៅកម្ពុជាហើយកំពុងទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជននៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា និងក្រុមហ៊ុន Simplex Cambodia ជាក្រុមហ៊ុនដេគ័រផ្នែកខាងក្នុងផ្ទះដូចជា ដេគ័រផ្ទះបាយ បន្ទប់គេង បន្ទប់ការិយាល័យ និងកន្លែងផ្សេងៗទៀតទៅតាមតម្រូវការរបស់អ្នកដែលបច្ចុប្បន្ននេះក្រុមហ៊ុននេះបានទទួលការដេគ័រទូចង្រ្កាន ទូតាំង ទូសម្លៀកបំពាក់ និងទូផ្សេងៗជាមួយគំរោងបុរីធំៗជាច្រើនក្នុង បណ្ដាលរាជធានីភ្នំពេញ និង បណ្ដាលខេត្តមួយចំនួនជាង ៣០០០ ផ្ទះមកហើយនៅក្នុងប្រទេសកម្ពុជា៕
![](https://image.thmeythmey.com/pictures/2022/06/21/s7.jpg)
![](https://image.thmeythmey.com/pictures/2022/06/21/s8.jpg)
(អត្ថបទពាណិជ្ជកម្ម)