ជាតិ
Guinness World Records៖ បបែលយក្សបូណ៌មី ជាត្រីទឹកសាបធំជាងគេបំផុត
27, Jun 2022 , 11:55 am        
រូបភាព
រកឃើញដោយអ្នកនេសាទខ្មែរ និងក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ កាលពីថ្ងៃទី១៣ ខែមិថុនា បបែលយក្សឈ្មោះ «បូណ៌មី» នឹងក្លាយជាម្ចាស់កំណត់ត្រាដំបូង ជាត្រីទឹកសាបដ៏ជាងគេបំផុត។ នេះបើតាមការបញ្ជាក់របស់សៀវភៅកំណត់ត្រាពិភពលោក Guinness World Records
 
បបែលយក្ស «បូណ៌មី» ត្រូវបានប្រទះឃើញនៅតំបន់កោះដាច់ស្រយាលមួយក្នុងទន្លេមេគង្គនៃភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។ វាមានទម្ងន់៣០០គីឡូក្រាម និងប្រវែង៣,៩៨ម៉ែត្រ ដោយធំជាងត្រីរាជទម្ងន់២៩៣គីឡូក្រាម ដែលចាប់នៅថៃ កាលពីឆ្នាំ២០០៥។
 
 
ដោយយល់ដឹងពីសារសំខាន់របស់ត្រីបបែលយក្ស អ្នកនេសាទបានទាក់ទងទៅក្រុមការងារស្រាវជ្រាវរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីជួយលែងត្រីបបែលយក្ស ដែលជាប្រភេទរងគ្រោះជិតផុតពូជ ត្រឡប់ចូលទៅក្នុងទន្លេវិញ។
 
«បូណ៌មី» ដែលមានន័យជាភាសាខ្មែរ «ព្រះច័ន្ទពេញវង់» ត្រូវបានលែងចំថ្ងៃពេញបូណ៌មី ១៥កើត ដោយមានព្រះច័ន្ទបញ្ចាំងពន្លឺនាជើងមេឃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com