ជាតិ
ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យធុរជននិងអ្នកពាក់ព័ន្ធ ចូលរួមពិព័រណ៌អាកាសចរណ៍នៅម៉ាឡេស៊ី
09, Jul 2022 , 7:59 am        
រូបភាព
រូបភាពពីក្រសួង​ពាណិជ្ជកម្ម​
រូបភាពពីក្រសួង​ពាណិជ្ជកម្ម​
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា អំពាវនាវឱ្យសមាគមពាក់ព័ន្ធនឹងវិស័យឧទ្ធម្ភាគចក្រកម្ពុជា ចូលរួមក្នុងការតាំងពិព័រណ៍អាកាសចរណ៍របស់រដ្ឋ Selangor លើកទី២ ឆ្នាំ២០២២ នៅប្រទេសម៉ាឡេស៊ី។ ការតាំងពិព័រណ៌នេះ ធ្វើឡើងដើម្បីបង្កើតបណ្តាញទំនាក់ទំនង សម្រាប់ឧស្សាហកម្ម និងធុរកិច្ចវិស័យអាកាសចរណ៍ទូទៅ ក្នុងការបម្រើសេវាកម្មឧទ្ធម្ភាគចក្រទូទាំងតំបន់អាស៊ីអាគ្នេយ៍។
 
បើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ការតាំងពិព័រណ៌អាកាសចរណ៍របស់រដ្ឋ Selangor លើកទី២ ក្នុងឆ្នាំ២០២២នេះ ធ្វើឡើងក្រោមប្រធានបទ «SELANGOR, The ASEAN business and General Aviation Hub»។ ពិព័រណ៌នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា នៅមជ្ឈមណ្ឌលអាកាសចរណ៍ តំបន់ SkyPark រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី។
 
តាមរយៈសេចក្តីប្រកាសនេះ ភាគីម៉ាឡេស៊ី បានស្នើដល់សមាគមពាក់ព័ន្ធនឹងវិស័យឧទ្ធម្ភាគចក្ររបស់កម្ពុជា ឱ្យចូលរួមក្នុងការតាំងពិព័រណ៌នេះ។ ការស្នើនេះ គឺដើម្បីបង្កើតបណ្ដាញទំនាក់ទំនង និងរដ្ឋ Selangor ក្លាយជាមជ្ឈមណ្ឌលសកម្មភាពដ៏ទាក់ទាញមួយសម្រាប់ឧស្សាហកម្ម និងធុរកិច្ចវិស័យអាកាសចរណ៍ទូទៅ និងបម្រើសេវាកម្មឧទ្ធម្ភាគចក្រទូទាំងតំបន់អាស៊ីគ្នេយ៍។
 
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ www.selangoraviationshow.com ឬទាក់ទង Ms. Liyana Kamil តាមរយៈលេខទូរស័ព្ទ ០93 997 434 និងអ៊ីម៉ែល [email protected] / [email protected]

Tag:
 ក្រសួងពាណិជ្ជកម្ម
  តាំងពិព័រណ៌
© រក្សាសិទ្ធិដោយ thmeythmey.com