ជាតិ
ឆមាសទី១ ក្រសួងសាធារណការផាកបានរថយន្តដឹកលើសទម្ងន់ ជាង១ពាន់គ្រឿង
08, Jul 2022 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ៦ខែនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនផាកពិន័យ រថយន្ត ១៦៦៣គ្រឿង ដែលដឹកលើទម្ងន់កំណត់ដោយច្បាប់ សរុបជាទឹកប្រាប់ ២,៨ ពាន់លានរៀល (ជិត៧០ម៉ឺនដុល្លារ)។


រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ចំនួន ១ ៦៤៣ គ្រឿង ត្រូវ បានផាកពិន័យ។ ក្នុងនោះរថយន្តចំនួន២២០គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ លើសពី២០ភាគរយ នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុកចំនួនមួយឆ្នាំ។ 
  

រូបភាពក្រសួងសាធារណការ និងដឹងជញ្ជូន

របាយការណ៍គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងឆមាសទី១ បានត្រួតពិនិត្យលើរថយន្តចំនួន ១ ៨៣១ ៣៧៤ គ្រឿង។  ក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១ ២៣០ ០១០ គ្រឿង ។ ចំណែករថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ មានចំនួន ៥៩៩ ៧២១គ្រឿង និងរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ដែលត្រូវបានផាកពិន័យមានចំនួន ១ ៦៤៣ គ្រឿង។ ចំពោះប្រាក់បានពិន័យនេះ សរុប ២,៨ ពាន់លានរៀល។ 
 
បើតាមក្រសួងសាធារណការ ការដឹកលើសទម្ងន់កម្រិតកំណត់ ជាកត្តាចម្បងធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ។
 
ជាមួយគ្នានោះ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងសិក្សាលទ្ធភាពសាងសង់ស្ថានីយជញ្ជីងបន្ថែមទៀត នៅតាមបណ្តារាជធានី-ខេត្ត និងផ្លូវជាតិសំខាន់ៗមួយចំនួន ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីភ្ជាប់ទិន្នន័យពីគ្រប់ស្ថានីយជញ្ជីងមកទីស្តីការក្រសួង៕


រូបភាពក្រសួងសាធារណការ និងដឹងជញ្ជូន


Tag:
 ក្រសួងសាធារណការ​ និងដឹកជញ្ជូន
  រថយន្ត
  ផាកពិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com