នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២៖ផាកកាហ្វេ បានបើកសម្ពោធជាផ្លូវការ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារនិងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្ត ដែលកំពុងរីកចម្រើន ក្នុងវិស័យទេសចរណ៍និងឧស្សាហកម្មមួយនេះ។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោក ទិត វុទ្ធីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
ការបើកសម្ពោធនេះសបញ្ជាក់ពីការបោះជំហានមួយថ្មីទៀត ក្នុងការពង្រីកវិសាលភាព លើការបម្រើជូនអាហារ និងភេសជ្ជៈសុខភាពនៃភោជនីដ្ឋាន ផាកកាហ្វេ ដែលជាភោជនីដ្ឋានដែលឈានមុខគេ និងពេញនិយម លើអាហារដែលល្អដល់សុខភាពជាមួយនឹងមុខម្ហូបសម្បូរបែបដែលចម្អិនឡើង ដោយអនាម័យខ្ពស់ ហើយប្រើប្រាស់គ្រឿងផ្សំគុណភាពខ្ពស់ស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។
លោក ហេង សេងលីប្រធានក្រុមអគ្គនាយកប្រតិបត្តិក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប បានបញ្ជាក់ថា៖ « វត្តមាន ផាកកាហ្វេ លើផ្លូវជាតិលេខ ៤ ក្នុងខេត្តកំពង់ស្ពឺនេះជាការរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរ ការបង្កើតការងារជាង៣០កន្លែងនិងការបណ្តុះបណ្តាលធនធានមនុស្ស តាមលក្ខណៈស្តង់ដាអន្តរជាតិ ជាពិសេសជំរុញការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក ដើម្បីលើកស្ទួយជីវភាពកសិករកម្ពុជាយើងក្នុងគោលដៅចូលរួមជាមួយយុទ្ធសាស្រ្ត របស់រដ្ឋាភិបាល ក្នុងការកាត់បន្ធយភាពក្រីក្រ »។
ក្នុងឱកាសបើកសម្ពោធនេះដែរ ផាកកាហ្វេក៏នាំយក ម៉ាសចំនួន ៥០០ ប្រអប់ អាល់កុលលាងដៃចំនួន ១៥០ លីត្រ និងសម្ភារមួយចំនួនទៀតសម្រាប់ជាការចូលរួមការពារ និងគាំទ្រដល់សហគមន៍ ក្នុងការបង្ការជំងឺកូវីដ-១៩ ផងដែរ។
សម្រាប់ប្រជាជនខេត្តកំពង់ស្ពឺភ្ញៀវទេសចរ និងអ្នកដំណើរឆ្លងកាត់ខេត្តកំពង់ស្ពឺ អាចស្វែងរកទីតាំងរបស់ ផាក កាហ្វេកំពង់ស្ពឺ ដែលទីតាំងនោះស្ថិតនៅ ភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមនខេត្តកំពង់ស្ពឺ នៅលើផ្លូវជាតិលេខ ៤ តែម្ដង។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់៖
· លេខទូរសព្ទ៖ 023 990 990
· ហ្វេសប៊ុកផេក៖ Park Café ៕
(អត្ថបទពាណិជ្ជកម្ម)