ជាតិ
អត្ថបទពាណិជ្ជកម្ម
យុទ្ធនាការលើកកម្ពស់ការយល់ដឹងរបស់គម្រោង អាហ្វធើ រួមចំណែកដល់ការស្ដារឡើងវិញ MSME នៅកម្ពុជាក្នុងបរិការណ៍កូវីដ-១៩
16, Jul 2022 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២២ ៖ សហគ្រាសភាគច្រើន បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយ​សារជំងឺរាតត្បាតកូវីដ-១៩ ដែលបណ្ដាលឱ្យពួកគេបិទទ្វារ កាត់បន្ថយការងារ និងលទ្ធភាពផលិតកម្ម ជាហេតុដែលនាំឱ្យបាត់បង់ប្រាក់ចំណូល និង​ប៉ះពាល់ដល់ជីវភាពផងដែរ​។ ស​ហគ្រាសធុនមីក្រូ តូច និងមធ្យម( MSME) គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចប្រទេសកម្ពុជា​។
 
គម្រោងការស្ដារសហគ្រាស ក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ (ហៅកាត់ថាអាហ្វធើ) ជួយដល់ការស្ដារឡើងវិញនូវសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ក្នុងវិស័យ​កសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងបរិការណ៍កូវីដ-១៩។   គម្រោងនេះ បាននិងកំពុងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ដែលមានដូចជាវគ្គបណ្ដុះបណ្ដាល ពីការធ្វីទីផ្សារតាមបែបឌីជីថល និងការបណ្តុះបណ្តាលផែ្នកបដិសណ្ឋារកិច្ច ការបង្វឹកជំនាញ ការផ្តល់ជំនួយថវិកា​សម្ភារ និងសេវាគាំទ្រផ្សេងទៀត ទៅកាន់សហគ្រាសចំនួន ៦០ ​នៅក្នុងទីក្រុងភ្នំពេញ និងខេត្តចំនួន ៣ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។ 


 
ជាក់ស្ដែង នៅដើមខែកក្កដានេះ គម្រោងអាហ្វធើ បានចាប់ផ្ដើមយុទ្ធនាការ លើកកម្ពស់ការយល់ដឹងមួយ ក្នុងគោលបំណងលើកកម្ពស់ ការអនុវត្តស្ដង់ដារសុវត្ថិភាព និងអនាម័យ ក្នុងចំណោមសហគ្រាស ដែលគម្រោងបានគាំទ្រ និងដើម្បីបង្កើនទំនុកចិត្តអតិថិជន លើផលិតផល និងសេវាកម្ម នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSME) នៅក្នុងស្រុកផងដែរ​។ 


 
យុទ្ធនាការនេះ បានចាប់ផ្ដើមនៅថ្ងៃទី៤ ខែកក្កដា ដោយមានការធ្វើយុទ្ធ្ធនាការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដែលក្នុងនោះមានវីដេអូផ្សព្វផ្សាយ អំពីសហគ្រាសដែលទទួលបានការគាំទ្រចំនួន១២វីដេអូ រួមជាមួយនឹងវីដេអូព័ត៌មាន និងអប់រំស្ដីពីការអនុវត្តស្ដង់ដារសុវត្ថិភាព និងអនាម័យ ត្រូវបានបង្ហោះ និងផ្សព្វផ្សាយ ទៅកាន់ទស្សនិកជនក្នុងស្រុក នៅលើបណ្ដាញសង្គម។ លើសពីនេះទៅទៀត យុទ្ធនាកានេះ ក៏បាន​ផលិត និងចែកចាយសម្ភារទំនាក់ទំនង ស្ដីពីការលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងអនាម័យ ក៏ដូចជាមានការចុះអនុវត្តសកម្មភាពជាក្រុមតូចៗជាមួយម្ចាស់សហគ្រាស ប្រតិបត្តិករ និងកម្មករ នៅក្នុងសហគ្រាសដែលបានជ្រើសរើស ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាព និងអនាម័យជាលក្ខណៈកម្សាន្ត បែបអប់រំផងដែរ។ ជាសរុបផ្ទាំងបដា ចំនួន១៥៥  ផុសស្ទឺ (Poster) ចំនួន៥៥០ ស្ទីកគ័រ(Sticker) ចំនួន២៧៥០ និងខិត្តប័ណ្ណចំនួន៦០០ ត្រូវបានចែកចាយ ហើយសហគ្រាសចំនួន៣២កន្លែងនៅក្នុងក្រុងភ្នំពេញ និងខេត្តគោលដៅចំនួន៣ទៀត បានចូលរួមអនុវត្តសកម្មភាពក្រុមតូច នៅក្នុងកំឡុងពេលធ្វើយុទ្ធនាការផងដែរ។ 


 
យុទ្ធនាការនេះ នឹងបន្តរហូតដល់ថ្ងៃទី១៩ កក្កដា ឆ្នាំ២០២២ ដោយមានការំពឹងទុកថា ប្រជាពលរដ្ឋកម្ពុជា ​រាប់ពាន់នាក់ នឹងទទួលបានសារស្ដីអំពីសុវត្ថិភាព​ និងអនាម័យ និងអំពាវនាវឱ្យមានការគាំទ្រ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម​ទាំងនេះ អាចរួមចំណែកដល់ការស្ដារឡើងវិញ នូវសហគ្រាសធុនមីក្រូ តូច និងមធ្យមជាច្រើន ដែលកំពុងតែទទួលបានការគាំទ្រ ពីគម្រោង ក៏ដូចជានាំមកនូវលទ្ធផលវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ 


 
គួរបញ្ជាក់ផងដែរថា គម្រោង អាហ្វធើ ត្រូវបានឧបត្ថម្ភដោយប្រទេសស្វីស តាមរយៈទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (ហៅកាត់ថា SDC - អេសឌីស៊ី) និង ត្រូវបានអនុវត្តដោយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (ហៅកាត់ថា UNIDO - យូនីដូ) ក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាលប្រទេសកម្ពុជា។ 


 
អំពីអង្គការយូនីដូ និង គម្រោង អាហ្វធើ អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (ហៅកាត់ថា - យូនីដូ) គឺជាទីភ្នាក់ងារ​ឯកទេស របស់អង្គការសហប្រជាជាតិ ដែលជួយលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្មដើម្បីសម្រេចបានការកាត់បន្ថយភាពក្រីក្រ សកលភាវូបនីយកម្ម ដែលប្រកបដោយបរិយាប័ន្ន និងនិរន្តភាពបរិស្ថាន។ សម្រាប់ព័ត៌មានបន្ថែម ស្ដីពីអង្គការយូនីដូ សូមចូលទៅកាន់គេហ​ទំព័រ https://www.unido.org/who-we-are-unido-worldwide-asia-and-pacific-offices/cambodia
គម្រោង​ការស្ដារសហគ្រាសក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ (ហៅកាត់ថា- អាហ្វធើ) ជាគំនិតផ្ដួចផ្ដើមរបស់អង្គការយូនីដូកម្ពុជា។ គម្រោង អាហ្វធើ មានគោលបំណង បង្កើនភាពធន់ និងការស្តារឱ្យប្រសើរឡើងនូវសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងវិស័យវិស័យ​កសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងបរិការណ៍កូវីដ-១៩។
សម្រាប់ព័ត៌មានបន្ថែម ស្ដីពីគម្រោង និងយុទ្ធនាការលើកកម្ពស់ការយល់ដឹង សូមចូលទៅកាន់គេហទំព័រ៖ https://open.unido.org/projects/KH/projects/ និង  https://web.facebook.com/UNIDOAFTER
 
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ 
កម្មវិធីការស្ដារសហគ្រាសក្នុងវិស័យកសិ-អាហារ និង វិស័យទេសចរណ៍
លោក Rafik FEKI 
ប្រធានគម្រោង 
អង្គការយូនីដូកម្ពុជា 

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com