ជាតិ
អត្ថបទពាណិជ្ជកម្ម
សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិកប្រចាំកម្ពុជា ផ្ដល់ការគាំទ្រយ៉ាងមុតមាំដល់កីឡាតេក្វាន់ដូ
16, Jul 2022 , 9:04 pm        
រូបភាព
ដោយ: ថ្មីៗ
ថៃ សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជារីករាយជាខ្លាំងក្នុងការគាំទ្រដល់ការប្រកួតកីឡាតេក្វាន់ដូ “Korea Ambassador’s cup 2022 Taekwondo competition” ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតេក្វាន់ដូនាពហុកីឡាដ្ឋានជាតិអូឡាំពិក។  ជាមួយគ្នានេះក្រុមហ៊ុន សាមសុង កាន់តែមានសេចក្ដីរំភើបជាខ្លាំង ក្នុងការចាប់ផ្តើមរួមសហការ ជាមួយនឹងស្ថានទូតកូរ៉េប្រចាំប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនៃ World Expo2030 នៅទីក្រុង ប៊ូសាន ក្នុងប្រទេសកូរ៉េ។
 
តំណាងរបស់ក្រុមហ៊ុនសាមសុងបានបញ្ជាក់ថា នេះក៏ជាកិត្តិយសដ៏វិសេសវិសាលរបស់សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា ដែលបានរួមចំណែកក្នុងការរៀបចំការប្រកួតជើងឯកតេក្វាន់ដូដ៏រំភើបអស្ចារ្យមួយនេះ។វប្បធម៌កូរ៉េចម្រុះជាច្រើន(K-culture) ដែលរួមមាន អាហារ តន្ត្រី ភាពយន្ត និងកីឡា បានផ្តល់ជូនដល់យុវជនកម្ពុជានូវការកម្សាន្តសប្បាយៗជាច្រើន ។ ក្រុមហ៊ុន សាមសុង សង្ឃឹម  និងខិតខំពាំនាំយកសកម្មភាពដ៏រំភើបអស្ចារ្យបែបនេះបន្ថែមទៀតមកជូនដល់យុវជនកម្ពុជា ។


 
ការឧបត្ថម្ភគាំទ្រដល់វប្បធម៌កូរ៉េចម្រុះ(K-culture)ទាំងនេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗជាច្រើនទៀតដែលក្រុមហ៊ុនសាមសុងកម្ពុជាក៏ដូចជាក្រុមហ៊ុនសាមសុងនៅទូទាំងពិភពលោកបានបង្កើតឡើងដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ WorldExpo 2030 នៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េ ។ ក្រុមហ៊ុន សាមសុងដែលមានទីតាំងនៅគ្រប់ប្រទេសទាំងអស់ទូទាំងពិភពលោកបាននឹងកំពុងខិតខំផ្សព្វផ្សាយជំរុញទីក្រុងប៊ូសានដើម្បីទទួលបានជាការជ្រើសរើសជាទីតាំងសម្រាប់រៀបចំពិព័រណ៍ពិភពលោក World Expo2030 ។  


 
ការផ្សព្វផ្សាយពាណិជ្ជកម្មនិងកម្មវិធីជាច្រើនត្រូវបានបង្កើតឡើងគ្រប់ទិសទីដើម្បីសម្រេចគោលដៅនេះ ។ សម្រាប់ ក្រុមហ៊ុនសាមសុងកម្ពុជា នឹងបន្តធ្វើការងារផ្សេងៗទៀតផងដែរ ដូចជា កម្មវិធីសប្បុរសធម៌, ការតាំងពិព័រណ៍,កិច្ចសហការណ៍កិច្ចការក្នុងសង្គម និងសកម្មភាពរបស់ K-culture ផ្សេងៗទៀតនាពេលខាងមុខ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ World Expo
2030 នៅទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ។ 


 
 សូមបញ្ជាក់ផងដែលថាការរួមចំណែកលើកកម្ពស់កីឡាតេក្វាន់ដូ ក៏ជាសកម្មភាពមួយដែលក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបង្កើតឡើងដើម្បីបង្កនូវភាពរំភើបរីករាយក្នុងដំណើរឆ្ពោះទៅកាន់ពិព័រណ៍ពិភពលោក WorldExpo នេះផងដែរ។ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជានឹងបន្តសហការគាំទ្រដល់សកម្មភាពទាំងនេះជាបន្តទៅទៀតដើម្បីជំរុញនិងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េនាពេលអនាគត ៕
















 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com