ជាតិ
អត្ថបទពាណិជ្ជកម្ម
ផ្សារទំនើប​ «CDF ភ្នំពេញ» លក់ទំនិញរួចពន្ធជូនពលរដ្ឋខ្មែរ ជាមួយម៉ាកផលិតផលល្បីៗជាង​៤០
17, Jul 2022 , 11:32 am        
រូបភាព
ដោយ: ថ្មីៗ
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២-ក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី បើក​សម្ពោធ​ការដាក់ដំណើរ​ការគោលការណ៍​លក់ទំនិញ​រួចពន្ធជូនពលរដ្ឋខ្មែរ នៅ​ផ្សារទំនើប «CDF ភ្នំពេញ។ ពិធីបាន​ដំណើរ​ការ និង​បញ្ចប់ទៅដោយជោគជ័យ។
 
លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក Wu Guo Quan ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា សមាគមសម្ព័ន្ធខ្មែរចិន មជ្ឈមណ្ឌលកម្សាន្ត NagaWorld ស្ថាប័នរាជរដ្ឋាភិបាល អង្គភាពដៃគូសហការ និងអ្នកសារព័ត៌មាន បានជួបជុំគ្នាដើម្បីធ្វើជាសក្ខីភាពនៅក្នុងឱកាសជាប្រវត្តិសាស្រ្តនៃការបើកដំណើរការគោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ។
 

 
នៅក្នុងពិធីសម្ពោធបើកដំណើរការនេះ ឯកឧត្តម សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានថ្លែងថា៖ “គោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ ជាជំហានថ្មីបន្ថែមទៀតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលដៅជួយគាំទ្រវិស័យអគារលក់ទំនិញរួចពន្ធ និងគោលដៅទាក់ទាញការវិនិយោគលើ “ទីផ្សារទំនិញម៉ាកប្រណិតៗ” ដែលកំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរ-ជាតិ។ ហើយជាពិសេសនោះ គឺដើម្បីទាក់ទាញប្រជាពលរដ្ឋខ្មែរឱ្យចាយប្រាក់ទិញទំនិញម៉ាកប្រណិតៗនៅក្នុងស្រុក ជាជាងទៅចាយប្រាក់ទិញទំនិញនៅឯបរទេស។ ខ្ញុំសង្ឃឹមថា វិធានការទាំងអស់នេះ មិនត្រឹមតែបានជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ប្រតិបត្តិករអគារលក់ទំនិញរួចពន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយសម្រាលថ្លៃដើមទំនិញសម្រាប់អតិថិជន និងជំរុញឱ្យអាជីវកម្មមានដំណើរការនិងលូតលាស់ ឆាប់រហ័សឡើងវិញផងដែរ។”
 

 
ឯកឧត្តម Wu Guo Quan ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការបើកដំណើរការគោលការណ៍នេះ ដោយថ្លែងថា៖ “រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CDF Cambodia សាកល្បងអនុវត្តគោលការណ៍ថ្មីមួយនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការជួយជ្រោមជ្រែងគ្នាទៅវិញទៅមករវាងភាគីចិននិងកម្ពុជា ក៏ដូចជាការរួមដៃសហការគ្នារវាងរដ្ឋាភិបាលនិងសហគ្រាសក្នុងការបង្កើតថ្មី សង្ឃឹមថា CDF នឹងចាប់ជាប់ឱកាសអភិវឌ្ឍមួយនេះ ប្រើប្រាស់គោលការណ៍ឱ្យបានល្អនិងអស់ពីលទ្ធភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យបានកាន់តែច្រើនឡើង។ ចាប់ផ្តើមថ្មីនៅពេលកាលៈទេសៈប្រែប្រួល ក្តាប់យកឱកាសល្អៗនៅក្នុងស្ថានភាពវិបត្តិ គោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ គឺជាគោលការណ៍ដែលមានលក្ខណៈច្នៃប្រឌិតថ្មី មិនត្រឹមតែអាចជម្រុញឱ្យមានការចាយវាយឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចលើកកម្ពស់ចំណូលពន្ធជាតិ ជម្រុញដល់ការអភិវឌ្ឍនៃអាជីវកម្មរបស់ CDF ទៀតផង ដែលនេះគឺជាគោលការណ៍ឈ្នះ-ឈ្នះសម្រាប់អ្នកទាំងអស់គ្នា។”
 

 
លោក Chang Zhu Jun អគ្គនាយករងក្រុមហ៊ុន China Duty Free Group បានថ្លែងសុន្ទរកថាតាមប្រព័ន្ធអ៊ីនធើណេតពីទីក្រុងហុងកុងថា៖ “គោលការណ៍ថ្មីស្រឡាងមួយនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិជូន CDF Cambodia គឺសបញ្ជាក់អំពីមិត្តភាពដ៏ល្អផូរផង់រវាងប្រទេសកម្ពុជានិងចិន ដើម្បីភាពអភិវឌ្ឍឱ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាការជឿជាក់និងទទួលស្គាល់ចំពោះការធ្វើអាជីវកម្មប្រកបដោយជំនាញនិងស្របច្បាប់របស់ ក្រុមហ៊ុន China Duty Free Group។”
 

 
លោក Shao Jian Chen អគ្គនាយកក្រុមហ៊ុន ឆាយណា ឌ្យូធីហ្រ្វី គ្រុប (ខេមបូឌា) ខូអិលធីឌី បានបញ្ជាក់ថា៖ “សូមថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រាប់ការអនុម័តគោលការណ៍នេះ ក្រោមការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបធ្វើឱ្យគោលការណ៍លក់ទំនិញរួចពន្ធជូនប្រជាពលរដ្ឋខ្មែរ ត្រូវបានសម្រេចអនុម័តទៅដោយរលូននិងជោគជ័យ ការជម្រុញឱ្យគោលការណ៍នេះវិវត្តទៅយ៉ាងឆាប់រហ័សបែបនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសមត្ថភាពក្នុងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា គោលការណ៍នេះមិនត្រឹមតែមានគុណប្រយោជន៍ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជម្រុញដល់ការអភិវឌ្ឍថ្មីមួយទៀតនៃវិស័យលក់រាយទំនិញរួចពន្ធនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន CDF Cambodia មានកិត្តិយសដែលបានបម្រើសេវាកម្មជូនអតិថិជនខ្មែរ យើងខ្ញុំនឹងផ្តល់ជូននូវតម្លៃរួចពន្ធដែលថោកបំផុត ម៉ាកផលិតផលល្បីៗលំដាប់ជាន់ខ្ពស់ ផ្តល់ជូននូវបទពិសោធនៃការទិញទំនិញដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនខ្មែរ!”
 

 
តាមការរាយការណ៍បានឱ្យដឹងថា៖ បន្ទាប់ពីបើកដំណើរការគោលការណ៍នេះ ជនជាតិខ្មែរអាចទិញទំនិញរួចពន្ធនៅតាមផ្សារទំនិញរួចពន្ធទាំងបីសាខារបស់ CDF ដែលមានផលិតផលជាច្រើនដូចជា ទឹកអប់ គ្រឿងសម្អាង ផលិតផលប្រណិតៗ នាឡិកាដៃ កាបូប វ៉ាលី សម្លៀកបំពាក់និងសម្ភារៈតុបតែងខ្លួន -ល- រួមមានម៉ាកផលិតផលល្បីៗជាង 40ម៉ាក ដូចជា Lamer, Dior, SKII, Estee Lauder, MCM ជាដើម។ ជនជាតិខ្មែរអាចទិញផលិតផលដែលមានតម្លៃក្នុងមួយឯកតាមិនទាបជាង 50ដុល្លារអាមេរិក ហើយក្នុងមួយឆ្នាំអាចទិញទំនិញរួចពន្ធសរុបជាទឹកប្រាក់ចំនួន 10000ដុល្លារអាមេរិកក្នុងម្នាក់។
 


ផ្សារទំនិញរួចពន្ធ ភ្នំពេញ៖
អាសយដ្ឋាន៖ NagaCity Walk ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖ +855(0)16 960 088 / +855(0)23 960 888
ផ្សារទំនិញរួចពន្ធ អង្គរសៀមរាប៖
អាសយដ្ឋាន៖ #755 ផ្លូវវត្តបូព៌ ភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
ទូរស័ព្ទ៖ +855(0)97 855 6688 / +855(0)63 766 663 / +855(0)63 766 669
ផ្សារទំនិញរួចពន្ធ ក្រុងព្រះសីហនុ៖
អាសយដ្ឋាន៖ #0432 ផ្លូវលំហែរ ភូមិព្រះ សង្កាត់លេខ4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖ +855(0)86 409 988 / +855(0)34 210 188
Facebook :cdf Cambodia duty free store
 










 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com