ជាតិ
សេដ្ឋកិច្ច
ក្រសួង ប្រាប់ឱ្យធុរជនដែលចង់ផ្លាស់ប្ដូរទំនិញ ចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ
23, Jul 2022 , 9:59 am        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ រូបពី MOC ។_
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ រូបពី MOC ។_
ដោយ ៖ ធន់ សេងហុង 
 
មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទីក្រុងបុមបៃ ប្រទេសឥណ្ឌា សហការជាមួយសមាគមមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងញូវយ៉ក នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ក្រោមប្រធានបទ«Connect India 2022»ចាប់ពីថ្ងៃទី១ សីហា ដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ។ ពិព័រណ៍នេះ ក៏មានការរៀបចំសន្និសីទដោយផ្ទាល់ផងដែរ គឺនៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា។

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ខែកក្កដា បានជូនដំណឹងទៅដល់ក្រុមហ៊ុន សហគ្រាស ដែលចំណាប់អារម្មណ៍ចង់ចូលរួមព្រឹត្តិការណ៍នេះ ដើម្បីផ្លាស់ប្ដូរទំនិញ ឬសេវាកម្មរវាងកម្ពុជា និងឥណ្ឌា ឬជាមួយអន្ដរជាតិ ត្រូវទាក់ទងទៅអ្នករៀបចំព្រឹត្តិការណ៍ពិរព័ណ៌នេះ។
 
មុខទំនិញផលិតផលនៃវិស័យសំខាន់ៗ ដែលនឹងត្រូវដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះមានដូចជា កសិកម្ម -កសិកម្មកែច្នៃ វិស្វកម្ម ឱសថ-ការថែទាំសុខភាព ថាមពលកកើតឡើងវិញ បច្ចេកវិទ្យា-ICT ទូរគមនាគមន៍ គ្រឿងតុបតែងគេហដ្ឋាន និងផ្នែកផ្សេងៗនៃម៉ាស៊ីនស្វ័យប្រវត្តិ ។
 
សូមទាក់ទងផ្ទាល់ទៅគណៈកម្មការរៀបចំពិព័រណ៍តាមរយះអ៊ីម៉ែល ៖ [email protected] ឬចូលទៅកាន់គេហទំព័រ www.wetrade.org/connectindia សម្រាប់ព័ត៌មានបន្ថែម៕
 

Tag:
 ពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com