ជាតិ
កម្ពុជា នឹងមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ មួយសប្តាហ៍
27, Jul 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្ពុជា នឹងរងសម្ពាធទាបខ្សោយនិងប្រព័ន្ធសម្ពាធទាប(ITCZ) បូករួមខ្យល់មុសុងនិរតីក្នុងកម្រិតខ្សោយ ។ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ខ្លះ មានភ្លៀងកម្រិតខ្សោយទៅមធ្យម លាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ រយៈពេលមួយសប្ដាហ៍ ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៧-៣១ ខែ កក្កដា កម្ពុជា ទទួលរងឥទ្ធិពលសម្ពាធទាបខ្សោយ និង នៅថ្ងៃទី១-២ ខែសីហា កម្ពុជា នឹងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។ 
 
ស្ថានភាពបែបនេះ បណ្ដាលឱ្យតំបន់ទំនាបកណ្ដាល មានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រីឯតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ 
 
តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ​រន្ទះ និងខ្យល់កន្ត្រាក់៕ 
 
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com