ជាតិ
សង្គមជាតិ
លោក គីម រិទ្ធី ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារ ជំនួស លោក ប្រាក់ សុវណ្ណ 27, Jul 2022 , 5:33 pm
![](https://image.thmeythmey.com/pictures/2022/07/27/thumb2/285228100_575568577269191_2038322840162797131_n.jpg)
×![]()
លោក គីម រិទ្ធី ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវចូលនិវត្តន៍។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនរោត្តម សីហមុនី ដែលបានឡាយព្រះហស្ត នាថ្ងៃទី២៧កក្កដា ឆ្នាំ២០២២។ សូមជម្រាបថា លោក គីម រិទ្ធី គឺជាអតីតអភិបាលរងខេត្តកណ្តាល និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។
Tag:
លោក គីម រិទ្ធី
ខេត្តព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com