ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការកែរដ្ឋធម្មនុញ្ញ 28, Jul 2022 , 9:56 am
![សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថិតក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ រូបពីរដ្ឋសភា](https://image.thmeythmey.com/pictures/2022/07/28/thumb2/senn.jpg)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថិតក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ រូបពីរដ្ឋសភា
×![]()
អង្គប្រជុំពេញអង្គនៃរដ្ឋសភ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម នៅម៉ោងជិត១០ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ។ ក្នុងចំណោមសមាជិករដ្ឋសភា១០៦នាក់ ដែលមានវត្តមានក្នុងអង្គប្រជុំ មានសមាជិក១០៥នាក់ ដែលលើកដៃអនុម័តយើងសេចក្តីព្រាងច្បាប់នេះ។
មាន៦មាត្រា ក្នុងរដ្ឋធម្មនុញ្ញ និង២មាត្រាក្នុងច្បាប់ធម្មនុញ្ញបន្ថែម ត្រូវបានធ្វើវិសោធនកម្ម។ សេចក្តីព្រាងច្បាប់ស្តីពីវិសោនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមនេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យបន្ត មុននឹងថ្វាយទៅព្រះមហាក្សត្រ ដើម្បីទ្រង់ដាក់ឲ្យប្រើប្រាស់។
![](https://image.thmeythmey.com/pictures/2022/07/28/thumb2/samrin.jpg)
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ រូបពីរដ្ឋសភា
មានគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ បានដាក់ញត្តិទៅរដ្ឋសភា និងមានអង្គការសង្គមស៊ីវិលចំនួន១០៤ បានចេញសេចក្តីថ្លែងការណ៍ ដោយមានគោលបំណងដូចគ្នា គឺស្នើឲ្យរដ្ឋសភាផ្អាកការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម។ យ៉ាងណាក៏ដោយ ការទទូចសុំនេះ ត្រូវបានច្រានចោល ដោយទីបំផុត រដ្ឋសភា នៅតែបើកកិច្ចប្រជុំតាមការគ្រោងទុក និងឈានដល់អនុម័តសេចក្តីព្រាងច្បាប់នេះ៕ Tag:
វិសោធនកម្មរដ្ឋធម្មនុញ្ញ
រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com