ជាតិ
សាធារណរដ្ឋឆែកផ្តល់អាហារូបករណ៍១៤កន្លែងដល់និស្សិតខ្មែរ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិ​ត​
30, Jul 2022 , 8:00 am        
រូបភាព
លោក Martin Vávra អគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា
លោក Martin Vávra អគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា
ដោយ៖ ចៀន និតា
ភ្នំពេញ៖ សាធារណរដ្ឋឆែក ប្រកាសផ្តល់អាហារូបករណ៍ចំនួន១៤កន្លែងដល់និស្សិតខ្មែរថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ និស្សិតដែលចាប់អារម្មណ៍អាចពាក្យសុំយកអាហារូបករណ៍នេះបានរហូតដល់ថ្ងៃទី៣០កញ្ញា ឆ្នាំ២០២២។​
 
រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក សម្រេចផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរចំនួន១៤កន្លែងសម្រាប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតលើមុខជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កសិកម្ម,  វិស្វកម្ម, គណិតវិទ្យា និងស្ថិតិ, វិទ្យាសាស្ត្រកុំព្យូទ័រ និងសន្តិសុខអឺនធឺណិត(Cyber Security) ក្នុងឆ្នាំសិក្សា២០២៣-២០២៤។  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា។ 
 
ស្ថានទូតបានបញ្ជាក់ថា​ កម្មវីធីអាហារូបករណ៍នេះ សម្រាប់បរិញ្ញបត្រជាន់ខ្ពស់ឬថ្នាក់អនុបណ្ឌិតមានរយៈពេល១-៣ឆ្នាំ និងសម្រាប់ថ្នាក់បណ្ឌិត​វិញ មានរយៈពេល២ទៅ៤ឆ្នាំ ដែលនិស្សិតខ្មែរអាចដាក់សុំយកអាហារូបករណ៍នេះ​បានរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២។​
ចំពោះនិស្សិតដែលចាប់អារម្មណ៍លើកម្មវិធីសិក្សានេះ គឺអាចចុះឈ្មោះតាមប្រព័ន្ធអនឡាញ http://registr.dzs.cz/registr.nsf​ ៕ 
 

Tag:
 អាហារូបករណ៍
  និស្សិតខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com