ជាតិ
បទសម្ភាសន៍
​ពីស្រ្តីមេផ្ទះ អ្នកស្រី ឃួន ជីងជីង បានជម្នះពាក្យ «ធ្វើមិនបាន»​​ ដើម្បីបើកហាងលក់សម្លៀកបំ​​​ពាក់
30, Jul 2022 , 9:00 pm        
រូបភាព
អ្នកស្រី ឃួន ជីងជីង និងស្វាមី ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ
អ្នកស្រី ឃួន ជីងជីង និងស្វាមី ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ម្ចាស់ហាង Moss Only ទាំងពីរសាខានៅរាជធានីភ្នំពេញ អ្នកស្រី ឃួន ជីងជីង បានបើកដំណើរការហាងរបស់ខ្លួនជាងបួនឆ្នាំហើយ។ តាមរយៈកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ស្រ្តីវ័យ៣១ឆ្នាំរូបនេះពន្យល់ថា ទម្រាំមានសព្វថ្ងៃ អ្នកស្រី ប្រើការតាំងចិត្តដែលមានក្នុងខ្លួនទាំងអស់ និងសុំការជួយជ្រោមជ្រែងជាថវិការ ៤០០០ដុល្លារពីគ្រួសារ ទាំងដែលពួកគាត់សូវមិនគាំទ្រទេពីមុន។  អ្នកម្តាយវ័យក្មេងហើយក៏ជាស្រ្តីមេផ្ទះរូបនេះ តែងអភិវឌ្ឍខ្លួន ដកស្រង់បទពិសោធន៍ក្នុងវិស័យអនឡាញន៍ តាំងពីបើកលក់តែម្នាក់ឯង រហូតមានបុគ្គលិកជិត២០នាក់នៅក្នុងហាង។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង អ្នកស្រី ឃួន ជីងជីង ម្ចាស់ហាង Moss only ដូចតទៅ៖

 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ស្រ្តីសម្បុរសស្តើង ម្ចាស់ហាង Moss Only ទាំងពីរសាខា ពន្យល់ថា បច្ចុប្បន្នហាងអ្នកស្រី ផ្តោតលើការលក់សម្លៀកបំពាក់ដែលនាំចូលពីបរទេស និងផ្គត់ផ្គង់ទឹកមាត់ត្រចៀកកាំ ដែលជាផលិតផលខ្មែរ ផលិត និងនាំចូលពីស្រុកស្រែអំបិល ខេត្តកោះកុង។
 
ចាប់ផ្តើមអាជីវកម្មលក់សម្លៀកបំពាក់ ចេញពីការថតរូបម៉ូតសម្លៀកបំពាក់ ផ្សព្វផ្សាយលក់ក្នុងបណ្តាញសង្គមហ្វេសប៊ុក អ្នកស្រី ឃួន ជីងជីង ​ម្ចាស់ហាង Moss Only មានមោទកភាពយ៉ាងចំពោះកិច្ចខិតខំប្រឹងរបស់ខ្លួនរយៈពេល៧ឆ្នាំមកនេះ។ មានវ័យ ៣១ឆ្នាំ អ្នកស្រី ជីងជីង ដែលបានរៀនត្រឹមបាក់ឌុបនោះ មិននឹកស្មានខ្លួន អាចជម្នះពាក្យថា «ធ្វើមិនបាន» នោះឡើយ។ អ្នកស្រី ឃួន ជីងជីង បានលើកទឹកចិត្តដល់បងប្អូនស្រ្តី ដែលជាមេផ្ទះក្តី ឬ អ្នកដែលរៀនសូត្រនៅសាលាមិនបានខ្ពស់ខ្ពស់ដូច្នេះ៖ « បើបងប្អូនស្រលាញ់មុខរបរអី បងប្អូនដាក់ចិត្តធ្វើវាទៅ ហើយខំធ្វើឱ្យបានល្អ នោះបងប្អូននឹងមានកម្លាំងចិត្ត ដើម្បីជម្នះវាជាមិនខានឡើយ»។ 
 

 អ្នកស្រី ឃួន ជីងជីង ម្ចាស់ហាង Moss Only ពីរសាខានៅភ្នំពេញ និង ស្វាមី

ទោះបីរៀនចប់ត្រឹមថ្នាក់វិទ្យាល័យ តែម្ចាស់ហាងរូបនេះ តែងដកយកបទពិសោធន៍ថ្មីៗ និងរបៀបគ្រប់គ្រងហាងជាបន្តបន្ទាប់ពីស្វាមីរបស់ខ្លួន ដែលជាអ្នកជំនួញមានវ័យចាស់ជាងខ្លួនបន្តិច។ រាប់ទាំងការឡាយលក់ទំនិញតាមប្រព័ន្ធអនឡាញន៍ និងការបញ្ចុះតម្លៃទំនិញតាមរដូវកាល ព្រមទាំងភាពស្មោះត្រង់ជាមួយអតិថិជនខ្លួន ទើបហាងទាំងពីរនេះហាក់មានការពេញនិយមពីសំណាក់យុវជនខ្មែរ។ លើសពីនេះ ប្តីប្រពន្ធម្ចាស់ហាង Moss Only ក៏បានផលិតទឹកមាត់ត្រចៀកកាំ ដែលដើម្បីបំពេញតម្រូវការទីផ្សារជូនអតិថិជនផងដែរ៕
 


 

Tag:
 SMEs
  ឃួន ជីងជីង
© រក្សាសិទ្ធិដោយ thmeythmey.com