ភ្នំពេញ៖ លោក ស ថេត ស្នងការនគរបាលជាតិរាជធានីភ្នំពេញ បង្កើតក្រុមការងារប្រតិបត្តិការចំនួន៩ក្រុម ដើម្បីទប់ស្កាត់និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ពលរដ្ឋអាចរាយការណ៍ទៅក្រុមប្រតិបត្តិការនេះបាន ក្នុងករណីឃើញសកម្មភាពក្រុមស៊ីវិលណាចុះឃាត់ខ្លួនពលរដ្ឋបែបអនាធិបតេយ្យ និងគ្មានឯកសណ្ដានត្រឹមត្រូវ។
ក្រុមការងារប្រតិបត្តិទាំង៩ក្រុម ត្រូវចែកកម្លាំងគ្នាទទួលខុសត្រូវ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរៀបចំផែនការសកម្មភាព និងកំណត់តំបន់ប្រឈម ដែលកើតមានហេតុការណ៍បទល្មើស និងការចុះឃាត់ពលរដ្ឋយ៉ាងអានាធិបតេយ្យជាញឹកញាប់។ នៅពេលចេញប្រតិបត្តិការ ក្រុមការងារទាំង៩ក្រុមនេះ គឺមានស្លៀកពាក់ឯកសណ្ឋានឈុតប្រយុទ្ធ ពាក់សញ្ញាសម្គាល់និងគ្រឿងបន្ទាប់បន្សំគ្រប់សព្វ មានអាវុធគ្រប់ដៃស្របតាមច្បាប់ត្រឹមត្រូវ។
ជាមួយគ្នាដែរ នៅឃើញពិនិត្យ មានក្រុមស៊ីវិលចុះឃាត់ខ្លួនមនសុ្សតាមដងផ្លូវ កម្លាំងប្រតិបត្តិការខាងលើ ត្រូវធានាថាខ្លួនមានប្រៀបជាង ក្នុងការគ្រប់គ្រងស្ថានភាពកន្លែងកើតហេតុ ហើយស្វែងរកអត្តសញ្ញាណអង្គភាព ពិសេសអ្នកទទួលខុសត្រូវ។ ជាងនេះទៅទៀត ត្រូវនាំអ្នកពាក់ព័ន្ធទៅអង្គភាពដើម្បីចាត់វិធានការតាមនីតិវិធី និងស៊ើបអង្កេតបន្ត។ ទន្ទឹននឹងនេះ លោក ស ថេត ណែនាំឲ្យក្រុមការងារខាងលើ ឲ្យជៀសវាងការប្រើប្រាស់អាវុធដើម្បីដោះស្រាយបញ្ហា ប៉ុន្តែដើម្បីការពារការគំរាមកំហែង ត្រូវប្រើប្រាស់ដើម្បីស្របតាមវិជ្ជាជីវៈ។
សេចក្ដីសម្រេចដែលចេញដោយលោក ស ថេត បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ពេលទទួលបានព័ត៌មានតាមប្រព័ន្ធទំនាក់ទំនងឬប្រភពផ្សេង ពាក់ព័ន្ធនិងសកម្មភាពចាប់ឃាត់ខ្លួនពលរដ្ឋនៅចំណុចណាមួយ ដោយក្រុមមិនស្គាល់អត្តសញ្ញាណ ក្រុមប្រតិបត្តិការទាំងអស់ត្រូវទំនាក់ទំនងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងចេញធ្វើសកម្មភាពតាមបង្ក្រាបដោយមិនលើកលែង»។
ក្រុមការងារប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ គឺដឹកនាំដោយលោក គង់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោក រ៉ឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន ។
ចំណែក ក្រុមប្រតិបត្តិការចំនួន៩ក្រុមទៀត។ ក្រុមទី១ ទទួលបន្ទុកក្នុងខណ្ណដូនពេញ ដែលមានលោក អាន វុទ្ធី នាយរងការិយាល័យប្រឆាំងគ្រឿងប្រធាន។
ក្រុមទី២ ទទួលបន្ទុកនៅខណ្ឌទួលគោក មានលោក ង៉ូវ វ៉េងនោ នាយរងការិយាល័យប្រឆាំងគ្រឿងញៀនជាប្រធាន។
![](https://image.thmeythmey.com/pictures/2022/08/18/s1.jpg)
ក្រុមទី៣ ទទួលបន្ទុកនៅខណ្ឌកំបូល និងខណ្ណពោធិ៍សែនជ័យ មានលោក ង៉ែត សុធា នាយករងការិយាល័យប្រឆាំងគ្រឿងញៀនជាប្រធាន។
![](https://image.thmeythmey.com/pictures/2022/08/18/s2.jpg)
ក្រុមទី៤ ទទួលបន្ទុកនៅខណ្ឌច្បារអំពៅ មានលោក ហៅ បូនី នាយករងការិយាល័យប្រឆាំងគ្រឿងញៀន ជាប្រធាន។
![](https://image.thmeythmey.com/pictures/2022/08/18/s3.jpg)
ក្រុមទី៥ ទទួលបន្ទុកនៅខណ្ឌសែនសុខ មានលោក ជ័យ សួស នាយរងការិយាល័យប្រឆាំងគ្រឿងញៀនជាប្រធាន។
![](https://image.thmeythmey.com/pictures/2022/08/18/s4.jpg)
ក្រុមទី៦ ទទួលបន្ទុកខណ្ឌឫស្សីកែវ ដែលមានលោក ឃិន សុខា នាយរងការិយាល័យប្រឆាំងគ្រឿងញៀនជាប្រធាន។
![](https://image.thmeythmey.com/pictures/2022/08/18/s5.jpg)
ក្រុមទី៧ មានលោក គង់ សុភាព នាយរងការិយាល័យប្រឆាំងគ្រឿងញៀនជាប្រធាន ដោយទទួលបន្ទុកក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។
![](https://image.thmeythmey.com/pictures/2022/08/18/s6.jpg)
ក្រុមទី៨ ទទួលបន្ទុកក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ ដែលមានលោក ស៊ិន សុវណ្ណ នាយរងការិប្រឆាំងគ្រឿងញៀនជាប្រធាន។
![](https://image.thmeythmey.com/pictures/2022/08/18/s7.jpg)
ក្រុមទី៩ ទទួលបន្ទុកក្នុងខណ្ឌចំការមន ខណ្ឌបឹងកេងកង និងខណ្ឌ៧មករា ដែលមានលោក ប្រាក់ ម៉ុច នាយរងការិយាល័យគ្រឿងញៀនជាប្រធាន៕
![](https://image.thmeythmey.com/pictures/2022/08/18/s8.jpg)