ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គ្រួសក្នុងតម្រងនោម កើតមកពីណា? 03, Oct 2022 , 7:59 pm
× គ្រួសក្នុងតម្រងនោមកើតចេញ នៅពេលមានការថយចុះ នៃចំនួនរបស់ទឹកនោម ឬកើនឡើងនៃសារធាតុ បង្កើតជាគ្រួសក្នុងទឹកនោម។ ប្រភេទគ្រួសក្នុងតម្រងនោម ភាគច្រើន គឺផ្ទុកទៅដោយជាតិកាល់ស្យូម ដែលផ្សំជាមួយនឹង សារធាតុអុកសាឡាត ឬផូស្វាត។ ភាគច្រើន គ្រួសក្នុងតម្រងនោម គឺជាគ្រួសកាល់ស្យូម។ សារធាតុគីមីផ្សេងៗទៀត ដែលអាចបង្កើតជាគ្រួស ក្នុងផ្លូវទឹកមូត្របានដែរនោះ មានដូចជា អាស៊ីតអ៊ុយរិក ម៉ាញ៉េស្យូម អាម៉ូញ៉ូម ផូស្វាត និងអាម៉ីណូអាស៊ីតស៊ីស្តេអ៊ីន។
ការខ្សោះជាតិទឹក ដោយសារតែការថយចុះ នូវការទទួលទានទឹក ឬហាត់ប្រាណខ្លាំងពេក ដោយមិនបានញ៉ាំទឹកបន្ថែម នឹងធ្វើឱ្យប្រឈមកាន់តែខ្លាំង នឹងគ្រួសក្នុងតម្រងនោម។ ការស្ទះលំហូរទឹកនោម ក៏អាចនាំឱ្យកើតគ្រួសបានដែរ។ បរិយាកាស ប្រហែលជាកត្តាប្រឈមមុខមួយ ដែលនាំឱ្យកើតគ្រួសក្នុងតម្រងនោមបាន ឧទាហរណ៍ដូចជា មនុស្សដែលរស់នៅតំបន់ក្តៅ ហើយស្ងួត ទំនងជាងាយនឹងកើតបញ្ហាខ្សោះជាតិទឹក និងកើតគ្រួសណាស់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com