ជាតិ
ព្រះមហាក្សត្រតែងតាំង និងផ្តល់ឋានៈទីប្រឹក្សា/ជំនួយការ​ក្រសួងព្រះបរមរាជវាំងចំនួន​៤២រូប
01, Nov 2022 , 10:59 pm        
រូបភាព
សាស្ត្រាចារ្យ ជ័យ ចាប ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី
សាស្ត្រាចារ្យ ជ័យ ចាប ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី
ដោយ: រួបរួម
យោងតាម​សេចក្តី​ក្រាបបង្គំ​ទូលថ្វាយ​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់តែងតាំង និង​ផ្តល់​ឋានៈ ជាទីប្រឹក្សា​ និងជំនួយការ​ក្រសួង​ព្រះបរមរាជវាំង ចំនួន​៤២រូប។
 
ព្រះរាជក្រឹត្យ​​កាលពីថ្ងៃទី​១៩ ខែតុលា បង្ហាញថា ទីប្រក្សា​ក្រសួងព្រះបរមរាជវាំង​៥​រូប មាន​ឋានៈស្មើទេសរដ្ឋមន្ត្រី ដោយ លោក ឈា ហន,​លោក អន ស៊ាម ឡើងឋានៈ បន្ថែមលើមុខ​ងារបច្ចុប្បន្ន។ រីឯឥស្សរជន​៣រូបទៀត មាន​លោក យី ធន់, លោក ជ័យ ចាប និង​លោក អ៊ុក សុខុន។
 
ទីប្រឹក្សា​៧រូប​ទៀត មាន​ឋានៈស្មើ​រដ្ឋមន្ត្រី ក្នុងនោះមាន​លោក កុល ប៊ុនលី, លោក ម៉ែន វុទ្ធី, លោក ប៉ែន សំបូរ, លោក ឡាក់ គី, លោក គង់ សន្យា, លោក ឈួយ ម៉េង និងលោកស្រី សូគន្ធ កុសល។ 
 
លោក មាស រ៉េន, លោកស្រី​តាន់ សុខា, លោក កឹម សៀ,​ លោក កង សិរីសោភ័ណ, លោកស្រី ថន រចនា,​លោក ងួន ពៅពង្ស, លោក ហូ ឌីណូ, លោក កាន់ សូវណ្ណា, លោក ផលរី ឌីណា, លោក អៀក ជី, លោក នូវ សរពិសិដ្ឋ, លោក អ៊ិន រដ្ឋាសេរី, លោក ប៊ូ សត្ថា, លោក ភួង ពន្លឺ, លោក បាន ណុន, លោក ប៉ែន ដារ៉ារ័ត្ន ជាទីប្រឹក្សា មានឋានៈស្មើ​រដ្ឋលេខាធិកា។
 
លោក កង កេន និង​លោក អៀម វ៉ាន់ ក៏ជាទីប្រឹក្សា​ ផងដែរ ដោយមានឋានៈស្មើអនុរដ្ឋលេខាធិការ។
 
ក្រៅពីនេះ សមាសភាពផ្សេងទៀត មាន​តួនាទីជាជំនួយការក្រសួង​ ដែលមាន​ឋានៈស្មើអគ្គនាយក ក្នុងនោះមាន​​លោក ស៊ុន គាវ, លោក សុក ប៉ូលីន, លោក សានី, លោក គ្រួច គីម, លោកស្រី ជី សំណាង, លោក ឡាយ ខុម, លោក គាត លីណេ, លោក ព្រហ្ម មុនី, លោក ស៊ឹង គឹមលាង, លោក ដាំង សុថា និងលោក សាយ សុភា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com