ជាតិ
តំបន់ស្នូលអភិរក្សព្រែកទាល់ ជាតំបន់រ៉ាមសារដ៏ស្រស់ត្រកាលដែលលោកអ្នកមិនគួរមើលរំលង
05, Nov 2022 , 6:59 pm        
រូបភាព
តំបន់ស្នូលអភិរក្សព្រែកទាល់ ជាតំបន់រ៉ាមសារដ៏ស្រស់ត្រកាលដែលលោកអ្នកមិនគួរមើលរំលង
តំបន់ស្នូលអភិរក្សព្រែកទាល់ ជាតំបន់រ៉ាមសារដ៏ស្រស់ត្រកាលដែលលោកអ្នកមិនគួរមើលរំលង
ដោយ:
ភ្នំពេញ៖ តំបន់រ៉ាមសារព្រែកទាល់ ក្នុងខេត្តបាត់ដំបង ជាទីតាំងសម្បូរសត្វស្លាប និងទេសភាពស្រស់ត្រកាល ប្លែកជាងកន្លែងផ្សេងៗទៀតនៅប្រទេសកម្ពុជា។ លោកអ្នកត្រូវចំណាយពេល នៅលើទឹកប្រហែលជិតមួយម៉ោង ដើម្បីធ្វើដំណើរចេញពីសហគមន៍ព្រែកទាល់ ទៅកន្លែងទស្សនាសត្វនៅតំបន់ការពារស្នូល ក្នុងព្រៃលិចទឹកបឹងទន្លេសាប។ ទីនេះជាតំបន់សុវត្តិភាពសម្រាប់សត្វស្លាបច្រើនប្រភេទ។ ការណ៍នេះ បានធ្វើឱ្យពួកវា អាចហោះហើរ និងលេងទឹក​ក្នុងបឹងធម្មជាតិដោយរីករាយ ទោះជាឃើញទូកទេសចរធ្វើដំណើរឆ្លងកាត់ក្តី ទីតាំងនោះក្តី។


rnទិដ្ឋភាពបែបនេះ អាចធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ស្រស់ថ្លានៅពេលបានទៅដល់ទីនោះ។ ជាពិសេស ទេសភាពកាន់តែទាក់ទាញ នៅពេលលោកអ្នកទៅដល់ចន្លោះម៉ោង ៣ ទៅ៥ល្ងាច ដោយសារខណៈពេលនោះពន្លឺចាំងមកលើទឹកទន្លេសាប បង្កើតបានផ្ទាំងទស្សនីយភាពប្លែកភ្នែកសម្រាប់អ្នកទស្សនា។  
 
សូមអញ្ជើញទស្សនាវីដេអូខ្លីខាងក្រោម៖  


 







Tag:
 ខេត្តបាត់ដំបង
  បឹងទន្លេសាប
  សត្វស្លាប
  ព្រែកទាល់
© រក្សាសិទ្ធិដោយ thmeythmey.com