ជាតិ
សង្គមជាតិ
វត្តស្វាយរមៀតរៀបចំពិធីប្រណាំងទូកខ្នាតតូចរក្សាទំនៀមពីបុរាណ 05, Nov 2022 , 3:20 pm
![](https://image.thmeythmey.com/pictures/2022/11/05/thumb2/51120221522front.jpg)
×![]()
សៀមរាប៖ នេះជាឆ្នាំទី៥ហើយ ដែលគណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុចវត្តមហានទីរតនារាម ហៅវត្តស្វាយរមៀត រៀបចំពិធីប្រណាំងទូកខ្នាតតូច ក្នុងបំណងរក្សាប្រពៃណីពីបុរាណ និងបង្កើតភាពសប្បាយរីករាយដល់សហគមន៍ជុំវិញ។
ពិធីប្រណាំងទូកខ្នាតតូចនេះធ្វើឡើងពីរថ្ងៃ គឺថ្ងៃទី៥ និងទី៦ វិច្ឆិកា នៅវត្តស្វាយរមៀតដែលមានទីតាំងនៅជាប់បារាយណ៍ទឹកថ្លា។ ពិធីនេះត្រូវបានអាក់ខាន២ឆ្នាំ ដោយសារជំងឺកូវីដ១៩។
ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្ត មានសង្ឃដីកាថា ពិធីប្រណាំងទូកបែបប្រពៃណីនេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីចូលរួមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករបស់ជាតិ និងដើម្បីថែរក្សាប្រពៃណីរវាងវត្ត និងសហគមន៍ដែលធ្លាប់មានមកកុំឱ្យបាត់បង់។ ពិធីនេះក៏ដើម្បី អបអរសាទរ បុណ្យកថិនទានសាមគ្គីដង្ហែចូលវត្ត និងដើម្បីរំឭកដឹងគុណចំពោះវត្ថុសក្កិសិទ្ធិ និងអស់លោកអ្នកទាំងឡាយដែលតែងតែអភិបាល រក្សានូវទីអារាមផងដែរ។
សូមបញ្ជាក់ថា ការប្រណាំងទូកខ្នាតតូចចំណុះ៦នាក់ មានទូកតាមភូមិតំបន់ជុំវិញចូលរួមសរុប ២៦ទូក ក្នុងនោះក៏មានការប្រណាំងចានដែក ដោយកុមារតូចៗផងដែរ៕
![](https://image.thmeythmey.com/pictures/2022/11/05/tukkk__1_.jpg)
![](https://image.thmeythmey.com/pictures/2022/11/05/tukkk__2_.jpg)
![](https://image.thmeythmey.com/pictures/2022/11/05/tukkk__3_.jpg)
![](https://image.thmeythmey.com/pictures/2022/11/05/tukkk__4_.jpg)
![](https://image.thmeythmey.com/pictures/2022/11/05/tukkk__5_.jpg)
Tag:
ពិធីប្រណាំងទូក
វត្តស្វាយរមៀត
© រក្សាសិទ្ធិដោយ thmeythmey.com