ជាតិ
តំបន់Pub Street ទទួលបានការកោតសរសើរពីរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និង CLMV 06, Nov 2022 , 3:32 pm
![ពិធីលៀងសាយភោជន៍ និងតំបន់Pub Street ទទួលបានការកោតសរសើរពីរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និង CLMV. រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសទេរណ៍](https://image.thmeythmey.com/pictures/2022/11/06/thumb2/jub__1_.jpg)
ពិធីលៀងសាយភោជន៍ និងតំបន់Pub Street ទទួលបានការកោតសរសើរពីរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និង CLMV. រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសទេរណ៍
×![]()
ដោយ៖ សុង សុធាវី
តំបន់Pub Street ទទួលបានការកើតសរសើរពីរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក (ACMECS) និង CLMV ដោយសារមានការរៀបចំសោភណ្ឌភាពស្អាត និងទាក់ទាញ។
គណៈប្រតិភូសមាជិកអេកម៉ិក និង CLMV បានកោតសរសើរដល់កម្ពុជា ចំពោះការរៀបចំតំបន់ទេសចរណ៍រាត្រី Pub Street នេះឱ្យមានភាពទាក់ទាញឡើងវិញ ដោយមានការតុបតែងនៅតាមហាងនីមួយៗ កាន់តែមានសោភ័ណភាពស្អាត ក្រោយផ្អាកសកម្មភាពបណ្ដោះអាសន្ន ដោយសារការរីករាលដាលជំងឺកូវីដ១៩។
![](https://image.thmeythmey.com/pictures/2022/11/06/jub__2_.jpg)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
ជាមួយគ្នានេះ គណៈប្រតិភូ ក៏បានទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ពិសេសគឺប្រាសាទអង្គរវត្ត និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក៏ដូចជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជុំវិញនោះផងដែរ។ នេះបើតាមក្រសួងទេសចេណ៍។
កិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ រយៈពេល២ថ្ងៃ នៅសៀមរាប បានបិទបញ្ចប់។ នៅក្នុងពិធីលៀងសាយភោជន៍នោះ ក៏មានការសម្ដែងសិល្បៈ ចម្រៀង របាំ ការរាំលេងកម្សាន្តដែលផ្សាភ្ជាប់នឹងវប្បធម៌ប្រពៃណីខ្មែរ ដូចជា របាំអប្សរាមហានគរឬរបាំព្រះរាជទ្រព្យ របាំក្ងោកសិល្ប៍ របាំរំដួលបុប្ផាជាតិ របាំនេសាទ ពិសេសគឺរបាំចំណងមិត្តភាពរួមគ្នាកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ-វៀតណាម។ បន្ថែមពីនេះ ក៏មានការតាំងបង្ហាញនូវម្ហូបអាហារបែបខ្មែរ សម្រាប់ឱ្យភ្ញៀវនិងគណប្រតិភូទទួលទាន ដូចជា នំបញ្ចុក នំពុម្ភ នំដុត អំបុកជាដើម៕
![](https://image.thmeythmey.com/pictures/2022/11/06/jub__3_.jpg)
ការរៀបចំតំបន់ Pub Street ឡើងវិញ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
![](https://image.thmeythmey.com/pictures/2022/11/06/jub__4_.jpg)
ពិធីលៀងសាយភោជន៍ ទទួលបានការកោតសរសើរពីរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក និង CLMV. រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសទេរណ៍..
© រក្សាសិទ្ធិដោយ thmeythmey.com