ជាតិ
វីដេអូ
មុនទៅទស្សនាប្រាសាទ កុំភ្លេចចូលបាញ់ធ្នូបុរាណ និងធ្នូសម័យ នៅបន្ទាយជ័យ៨០២ 06, Nov 2022 , 6:59 pm
![](https://image.thmeythmey.com/pictures/2022/11/06/thumb2/61120221625front.jpg)
×![]()
សៀមរាប៖ ទីតាំងបាញ់ធ្នូ «បន្ទាយជ័យ៨០២» ស្ថិតក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ «បន្ទាយជ័យ៨០២» ជាទីតាំងបាញ់ធ្នូដំបូងគេក្នុងខេត្តសៀមរាប ដែលមានទាំងធ្នូបុរាណ និងធ្នូសម័យ។ ទេសចរ អាចទៅបាញ់ធ្នូកម្សាន្តបានតាមចំណូលចិត្តរៀងៗខ្លួន។ នៅទីនោះមានអ្នកជំនាញធ្វើធ្នូបុរាណ ដូច្នេះទេសចរ ក៏អាចទិញធ្នូផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ នៅបន្ទាយជ័យ៨០២ ក៏មានអាហារដ្ឋានសួនមេអំបៅ ដែលមានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ អមនឹងបរិយាកាសធម្មជាតិស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរផងដែរ។ លើសពីការបាញ់ធ្នូ ទេសចរក៏អាចសាកល្បងរៀនធ្វើកុលាលភាជន៍ ជាវត្ថុប្រើប្រាស់របស់ខ្មែរតាំងពីសម័យបុរាណ ធ្វើពីដីឥដ្ឋ និងចម្លាក់ស្បែកគោផងដែរ។
![](https://image.thmeythmey.com/pictures/2022/11/06/kaa__1_.jpg)
![](https://image.thmeythmey.com/pictures/2022/11/06/kaa__2_.jpg)
![](https://image.thmeythmey.com/pictures/2022/11/06/kaa__3_.jpg)
Tag:
សៀមរាប
បាញ់ធ្នូ
បន្ទាយជ័យ៨០២
© រក្សាសិទ្ធិដោយ thmeythmey.com