ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
សង្កាត់កូនគ្រៀល បានធ្វើផ្លូវក្រួសក្រហមប្រវែង១៧គីឡូម៉ែត្រ ជួយសម្រួលការដល់ធ្វើដំណើរពលរដ្ឋ 17, Dec 2022 , 7:00 pm
×
ដោយ៖ ក្អម ស្រីឌី
ក្រុងសំរោង, ឧត្តរមានជ័យ៖ ក្នុងឆ្នាំ២០២១ សង្កាត់កូនគ្រៀល បានសម្រេចការសង់ផ្លូវក្រួសក្រហម ប្រវែង១៧គីឡូម៉ត្រែ ដែលជាគម្រោងមូលនិធិឃុំ-សង្កាត់។ លោក រ៉ត សំអាន់ ចៅសង្កាត់រងទី១ នៃសង្កាត់កូនគ្រៀល បានឱ្យដឹងថា ផ្លូវនេះចំណាយថវិកា ជាង៣សែនលានរៀល ឆ្លងកាត់៤ភូមិ គឺភូមិផ្អុង កូនក្រៀល ចំប៉ាសុខ ហើយនៅចំណុច ភូមិអូរខ្ចៅ។
បើតាមសង្កាត់រងរូបនេះ ជារៀងរាល់ឆ្នាំ ផ្លូវនៅក្នុងសង្កាត់តែងជួបបញ្ហាខូតខាត ជាពិសេសនៅរដូវវស្សា ដោយសារនៅជាប់ជួរភ្នំដងរែក។ លោកចៅសង្កាត់រង បានបន្ថែមថា ផ្លូវថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងជួយបង្កើនរចនាសម្ព័ន្ធដល់សង្កាត់ទៀតផង។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
© រក្សាសិទ្ធិដោយ thmeythmey.com