ជាតិ
សំណល់ប្លាស្ទិក៖ កង្វល់ដ៏ធំបំផុតសម្រាប់បរិស្ថានទន្លេមេគង្គ និងបឹងទន្លេសាប 17, Dec 2022 , 7:59 pm
![សំរាម ដែលជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជាផលិតផលប្លាស្ទីកទាំងនេះ បានធ្លាក់ចូលក្នុងទន្លេជារៀងរាល់ថ្ងៃ។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ](https://image.thmeythmey.com/pictures/2022/12/17/thumb2/yu.jpg)
សំរាម ដែលជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជាផលិតផលប្លាស្ទីកទាំងនេះ បានធ្លាក់ចូលក្នុងទន្លេជារៀងរាល់ថ្ងៃ។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
×![]()
ដោយ៖ ឈុត ឈាណា / Wonders of the Mekong
ភ្
នំពេញ៖ បច្ចុប្បន្ននេះ សំណល់ប្លាស្ទិក បានបង្កជាកង្វល់ដ៏ធំបំផុតមួយ សម្រាប់បរិស្ថានទន្លេ។ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញការព្រួយបារម្ភ អំពីការធ្វើឱ្យកខ្វក់នៃកាកសំណល់ប្លាស្ទិក នៅកម្ពុជា ពីចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ដោយពួកគេប៉ានប្រមាណថា សំរាមប្លាស់ស្ទិក ប្រហែល ៥០ ម៉ឺនតោន អាចនឹងធ្លាក់ចូលទៅក្នុងទន្លេសាប ក្នុងរដូវវស្សា។
![](https://image.thmeythmey.com/pictures/2022/12/17/wt.jpg)
ត្រី និងសំរាមប្លាស្ទិក ដែលចូលក្នុងឧបករណ៍នេសាទ នៅក្នុងទន្លេសាប។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
អត្រាកំណើនប្រជាជនកើនឡើង។ ការប្រើប្រាស់ថង់ប្លាស្ទិក និងផលិតផលពីប្លាស្ទិក សម្រាប់តម្រូវការប្រចាំថ្ងៃកើនឡើង។ ការយកសំរាមតាមផ្ទះផ្សេងៗ បួករួមទាំងសំណល់ប្លាស្ទិកទៅបោះចោលនៅតាមច្រាំងទន្លេ មានជាប្រចាំថ្ងៃ ដោយមិនមានការទប់ស្កាត់ បណ្តាលឱ្យបរិមាណសំរាមនៅក្នុងទន្លេ កើនឡើង។
សូមចូលទៅទស្សនាវីដេអូបន្ថែម ស្តីពីវិធីកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទីក ក្នុងទន្លេមេគង្គ និងបឹងទន្លេសាប។
សូមចូលទស្សនាវីដេអូនេះ ដើម្បីទទួលបានព័ត៌មានបន្ថែម៖
© រក្សាសិទ្ធិដោយ thmeythmey.com