ជាតិ
មណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យ បន្តចុះត្រជាក់ដល់១៥អង្សាសេ
28, Dec 2022 , 7:59 am        
រូបភាព
ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យបន្តចុះត្រជាក់ចន្លោះ១៥-១៧អង្សាសេមួយសប្ដាហ៍។ រូបភាពក្រសួងធនធានទឹក និងឧតុនិយម។
ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យបន្តចុះត្រជាក់ចន្លោះ១៥-១៧អង្សាសេមួយសប្ដាហ៍។ រូបភាពក្រសួងធនធានទឹក និងឧតុនិយម។
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម អាចបង្កឱ្យកម្ពុជា មានអាកាសធាតុត្រជាក់បង្គួរ ចាប់ពីថ្ងៃទី២៨ ធ្នូ​ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ ពិសេសខេត្តចំនួនបួនអាចចុះត្រជាក់ចន្លោះពី១៧-១៥អង្សាសេ។


តាម​ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត អាចធ្វើឱ្យតំបន់ទំនាបកណ្ដាលមានធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម។  តំបន់ខ្ពង់រាប អាចចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ជាមួយគ្នានេះ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ឧត្តរមានជ័យ មានសីតុណ្ហភាពអប្បបរមា ចន្លោះពី១៧-១៥អង្សាសេ នាពេលព្រឹក និងយប់។ ចំពោះតំបន់មាត់សមុទ្រ ​អាចចុះត្រជាក់ក្នុងកម្រិតខ្សោយ៕
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com