ជាតិ
ចាប់ពី​ឆ្នាំ​២០១៤មក ស្ថាបត្យ​ករ​ខ្មែរ​ដែល​បាន​ចុះបញ្ជីមាន​ជិត១៤០០នាក់ក្នុងនោះ​ស្ត្រី២០០នាក់
27, Dec 2022 , 9:59 pm        
រូបភាព
អ្នកស្រី កែវ ម៉ាលីកា អគ្គនាយិកា ជាមួយ ស្ថាបត្យករ ជាច្រើនទៀត
អ្នកស្រី កែវ ម៉ាលីកា អគ្គនាយិកា ជាមួយ ស្ថាបត្យករ ជាច្រើនទៀត
ដោយ:
ភ្នំពេញ៖ រយៈពេលនៃការអនុវត្តចាប់តាំងពីឆ្នាំ២០១៤ មកដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២នេះ ស្ថាបត្យករខ្មែរចំនួន ១ ៣៧២នាក់ បានចុះបញ្ជីនៅ​គណៈស្ថាបត្យករកម្ពុជា ដែល​ក្នុងនោះ​មាន​ស្ត្រី​២០០នាក់។ នេះបើតាមរបាយការណ៍សមិទ្ធផលសង្ខេបរយៈពេល ៥ឆ្នាំរបស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។
 
របាយការណ៍ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ បាន​លម្អិតពី​ការងារគណៈស្ថាបត្យករកម្ពុជា​ពី​ឆ្នាំ​២០១៨ ដល់​ខែ​កញ្ញា ឆ្នាំ​២០២២ ដែលមាន​ចំនួន​ស្ថាបត្យ​ករ​សរុប​ ៨៥២នាក់ ក្នុងនោះ​ខ្មែរ៧៣២នាក់ ​បរទេស១៣នាក់ ស្ថាបត្យករអាជីព​៨០នាក់ និង​ស្ថាបត្យករអាស៊ាន​២៧នាក់។
 
បើគិត​ចាប់​តាំងពីផ្តើម​អនុវត្ត​នៅ​ឆ្នាំ២០១៤ ដល់​ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ស្ថាបត្យករចុះបញ្ជី​សរុប​ចំនួន ១៥១៣នាក់ (ស្ត្រី​២១៤នាក់) ក្នុងនោះ​ស្ថាបត្យករខ្មែរ មាន​១៣៧២នាក់ (ស្ត្រី​២០០នាក់), ស្ថាបត្យករបរទេស​មាន​២៣នាក់ (ស្ត្រី​២នាក់) ស្ថាបត្យករអាជីព​មាន​៨៧នាក់ (ស្ត្រី​៩នាក់)  និង​ស្ថាបត្យករអាស៊ាន​៣១នាក់ (ស្ត្រី​៣នាក់)៕
 

Tag:
 ស្ថាបត្យករខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com