ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
ពោធិ៍សាត់៖ មណ្ឌលសុខភាពអន្សាចំបក់ បង្កើនការយកចិត្តទុកដាក់លើស្រ្តីមានផ្ទៃពោះ
30, Dec 2022 , 11:29 am        
រូបភាព
ដោយ៖ ឈីន សុខគុន (យុវជនឃុំអន្សាចំបក់) 
 
ស្រុកក្រគរ​, ពោធិ៍សាត់ ៖ ស្រ្តីមានផ្ទៃពោះ ដែលទទួលសេវាពិនិត្យ និងសម្រាល នៅមណ្ឌលសុខភាពអន្សាចំបក់ នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យ។ លោកស្រី រស់ ស្រីឌី អនុប្រធានមណ្ឌលសុខភាពអន្សាចំបក់ បានអះអាង ការពិនិត្យ និងសម្រាល នៅមណ្ឌលសុខភាពរបស់ខ្លួន មានភាពល្អប្រសើរ។ ក្នុង១ខែ មណ្ឌលសុខភាពអន្សាចំបក់ ទទួលបានស្រ្តីមកពិនិត្យផ្ទៃពោះប្រមាណពី ៨០ទៅ១០០នាក់ និងសម្រាល ក្នុងរង្វង់១០នាក់។


លោកស្រី ចាត់ទុកការពិនិត្យ និងសម្រាលកូន ជាសេវាចំបាច់មួយនៅក្នុងប្រព័ន្ធសុខាភិបាល ដែលទាមទារឱ្យបុគ្គលិកមណ្ឌលសុខភាពអន្សាចំបក់ បង្កើនយកចិត្តទុកទាំងផ្នែកវេជ្ជសាស្រ្ត និងវិជ្ជាជីវៈ​ ពិសេសត្រូវប្រចាំការទាំងថ្ងៃ និងយប់។ ស្រ្តី ដែលមកទទួលសេវាពិនិត្យផ្ទះពោះ ត្រូវបានណែនាំឱ្យពិនិត្យ រករោគសញ្ញាគ្រោះថ្នាក់ ដូចជា ជាតិប្រៃ ទឹកនោម ផ្ដល់ថ្នាំ និងចំណេះដឹងថែទាំសុខភាពមុន និងក្រោយសម្រាល៕ 
 
ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូដូចខាងក្រោម៖ 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 សុខភាព
  មណ្ឌលសុខភាពអន្សាចំបក់
© រក្សាសិទ្ធិដោយ thmeythmey.com