ជាតិ
បាត់ដំបង រៀបចំពិព័រណ៍ម្ហូបខ្មែររយៈពេល២ថ្ងៃ នៅអគារសាលាខេត្តចាស់
30, Dec 2022 , 3:15 pm        
រូបភាព
រូបភាពផ្ដល់ដោយលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
រូបភាពផ្ដល់ដោយលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តការណ៍ «ពិព័រណ៍ម្ហូបខ្មែរ ខេត្តបាត់ដំបង» រយៈពេល២ថ្ងៃ គឺថ្ងៃទី៣០-៣១ ខែធ្នូ ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំកសល និងទាក់ទាញភ្ញៀវទេសចរផងដែរ។


ព្រឹត្តការណ៍ «ពិព័រណ៍ម្ហូបខ្មែរ ខេត្តបាត់ដំបង» នឹងរៀបចំឡើងនៅមុខបរិវេណសារមន្ទីរប្រវត្តិសាស្រ្តខេត្ត (អគារសាលាខេត្តចាស់) ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៣។ ព្រឹត្តការណ៍នេះ នឹងមានរៀបចំតាំងបង្ហាញម្ហូបអាហារប្រចាំខេត្តបាត់ដំបងដ៏សម្បូរបែប,ផលិតផលតំបន់,ការប្រគុំតន្រ្តី,ការសម្ដែងរបាំ និងទស្សនីយភាពបុរាណ-វប្បធម៌នានា ដោយមន្ទីរវប្បធម៌ខេត្ត និងអង្គការហ្វាពន្លឺសិល្បៈ រួមទាំងការបាញ់កាំជ្រួចអបអរសាទរឆ្នាំសកល២០២៣ផងដែរ។
 
លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លើកឡើងថា «ពិព័រណ៍ម្ហូបខ្មែរ ខេត្តបាត់ដំបង» ជាព្រឹត្តការណ៍ប្រចាំឆ្នាំ ធ្វើឡើងដើម្បីផ្សព្វផ្សាយម្ហូបខ្មែរប្រចាំខេត្តបាត់ដំបង និងការទាក់ទាញភ្ញៀវទេសចរផងដែរ។ «ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ដែលនឹងត្រូវយកមកដាក់តាំងបង្ហាញក្នុងឱកាសឆ្លងឆ្នាំសកលក្នុងពេលខាងមុខនេះ គឺមានដូចជា ណែមត្រី,មីកូឡា,បបរផិ,នំបញ្ចុកទឹកអំព្រឹក,បុកអំព្រឹក,បុកកន្ទុយហេស និងម្ហូបជាច្រើនទៀត ដែលជាអត្តសញ្ញាណរបស់ខេត្តបាត់ដំបង។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានរៀបចំលម្អភ្លើងពណ៌នៅតាមផ្លូវក្នុងទីក្រុងបាត់ដំបង ដើម្បីទាក់ទាញទេសចរឱ្យមកកម្សាន្តឱ្យបានច្រើនកុះករផងដែរ៕
 

រូបភាពផ្ដល់ដោយលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង front រូបភាពផ្ដល់ដោយលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង 
 


Tag:
 ពិព័រណ៍ម្ហូបអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com