ជាតិ
តារាចម្រៀងផ្នែកនារីដំបូងគេបង្អស់នៃកម្ពុជា អ្នកស្រី ម៉ារីយ៉ា ប៉ូឡែត ទទួលមរណភាពក្នុងជន្មាយុ៨៨ឆ្នាំ 06, Jan 2023 , 10:59 am
![រូបពីហ្វេសប៊ុកផេក ក្រុមព្រះសុរិយា](https://image.thmeythmey.com/pictures/2023/01/06/thumb2/6120231054a.jpg)
រូបពីហ្វេសប៊ុកផេក ក្រុមព្រះសុរិយា
×![]()
ភ្នំពេញ៖ តារាចម្រៀងផ្នែកនារី មុនគេបង្អស់នៃកម្ពុជា អ្នកស្រី ម៉ារីយ៉ា ប៉ូឡែត ម្ចាស់បទ “ចុងស្រល់” និងបទ “សំបុត្រក្រោមខ្នើយ” បានទទួលមរណភាព កាលពីថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ នៅរាជធានីភ្នំពេញ។ នេះបើតាមហ្វេសប៊ុក ក្រុមព្រះសុរិយា។
បើតាមហ្វេសប៊ុកដដែល អ្នកស្រី ម៉ារីយ៉ា ប៉ូឡែត គឺជាសិល្បការិនីរៀមច្បងផ្នែកចម្រៀងសម័យទំនើបជំនាន់ទី១នៃយុគមាសរបស់កម្ពុជា។ អ្នកស្រី ម៉ារីយ៉ា ប៉ូឡែត មាននាមក្នុងសិល្បៈថា សាវត្តី។ អ្នកស្រី គឺជាតារាចម្រៀងកម្ពុជាដែលល្បីល្បាញ តាំងពីដើមទសវត្សរ៍១៩៥០មកម្ល៉េះ ដោយមុនអ្នកស្រី កែវ សេដ្ឋា ទៅទៀត។
ពិធីបូជាសព ប្រារព្ធនៅម៉ោង៩ព្រឹក នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣ នៅវត្តស្វាយពពែ រាជធានីភ្នំពេញ។
អ្នកស្រី ប៉ូឡែត ជាម្ចាស់បទចម្រៀងល្បីៗជាច្រើនដូចជាបទ “វីយូឡុងស្នេហា” “ចុងស្រល់" “សំបុត្រក្រោមខ្នើយ” “កូលាបមួយទង" “រំលាយតណ្ហា” “មេឃមីស្រទំ” និងបទ “រ៉ៃយំ” ជាដើម។ នេះបើតាមក្រុមព្រះសុរិយា៕
Tag:
មរណភាព
ចម្រៀង
សិល្បៈ
តន្ត្រី
តារាចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com