កីឡាជាតិ
ជាតិ
លីក​២០១៤៖ ភ្នំពេញ​ក្រោន ​និងន​គរ​បាល​ជាតិ​ស្វែង​រក​តំណែង​កំពូល​តារា​ងរៀ​ងៗ​ខ្លួន​
16, Feb 2014 , 12:49 pm        
រូបភាព
ខ្សែប្រយុទ្ធ គួច សុគម្ភៈ របស់​ក្លិប​ភ្នំពេញ​ក្រោន។ រូបថត CAM Photo Agency
ខ្សែប្រយុទ្ធ គួច សុគម្ភៈ របស់​ក្លិប​ភ្នំពេញ​ក្រោន។ រូបថត CAM Photo Agency
ដោយ: រួបរួម
សម្រាប់​ការ​ប្រកួត​សប្តា​ហ៍​ទី​៤នៃ​ក្រប​ខណ្ឌ​មិត្ត​ហ្វូនខេមបូ​ឌានលីក​ឆ្នាំ​២០១៤នៅ​ថ្ងៃអាទិត្យ​នេះ ក្រុម​ភ្នំពេញ​ក្រោន​ជួប​បៀល​ប្រាយ​យូណាយ​ធីត​នា​វេលាម៉ោង​៣និង​៣០នាទី មុនពេល​ Albirex Niigata Phnom Penh ប៉ះអគ្គ​​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​នា​វេលាម៉ោង​៦។


ជំនួប​នៅ​លើ​ទីលាន​ពហុកី​ឡដ្ឋាន​ជាតិ​ទាំងពីរ​ប្រកួត​នេះ គឺ​ជា​ឱកាស​សម្រាប់​ភ្នំពេញ​ក្រោន និង​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ក្នុង​ការដណ្តើម​បាន​បីពិន្ទុ​បន្ថែម​ទៀត ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង ខណៈ​បៀល​ប្រាយ និង​ Albirex ស្វះស្វែង​រក​ការទទួល​បាន​បីពិន្ទុ​ជា​លើក​ដំបូង៕



© រក្សាសិទ្ធិដោយ thmeythmey.com