ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ពលរដ្ឋក្នុងឃុំជីខលើ យល់ដឹងពីសារសំខាន់នៃការធ្វើអត្តសញ្ញាណបណ្ណ 21, Jan 2023 , 2:00 pm
ពលរដ្ឋក្នុងឃុំជីខលើ យល់ដឹងពីសារៈសំខាន់នៃអត្តសញ្ញាណប័ណ្ណ។
×
ដោយ៖ វង់ ភាព (យុវជនឃុំជីខលើ)
កោះកុង៖ ពលរដ្ឋរស់នៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង យល់ដឹងពីសារៈសំខាន់ នៃការធ្វើអត្តសញ្ញាណបណ្ណ។ ការយល់ដឹងពីសារៈសំខាន់ នៃការមានអត្តសញ្ញាណបណ្ណនេះ ត្រូវបានពលរដ្ឋក្នុងភូមិជីខលើ លើកឡើងថា បណ្ណមួយនេះ គឺត្រូវការប្រើប្រាស់ស្ទើរគ្រប់សកម្មភាពទាំងអស់ ក្នុងការរស់នៅប្រចាំថ្ងៃ របស់ពួកគេ។ ក្រៅពីយល់ដឹងពីសារៈសំខាន់នេះ ពលរដ្ឋក្នុងឃុំ លើកឡើងថា អាជ្ញាធរក៏តែងតែ ចុះផ្សព្វផ្សាយពីសារៈសំខាន់ និងជំរុញឱ្យពលរដ្ឋទៅធ្វើធ្វើអត្តសញ្ញាណបណ្ណនេះផងដែរ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ThmeyThmey
អត្តសញ្ញាណបណ្ណ
ឃុំជីខលើ
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com