ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ សិស្សក្រីក្រចំនួន ៨៤នាក់ នៅបឋមសិក្សាកំពង់កែស ទទួលបានអាហារូបករណ៍
03, Feb 2023 , 7:59 am        
រូបភាព
ដោយ៖ ម៉ើត អៃនី (យុវជនឃុំត្រពាំងសង្កែ)

កំពត ៖ ក្នុងឆ្នាំ២០២២ សិស្សដែលមានជីវភាពក្រីក្រ ចំនួន ៨៤ នាក់ នៅសាលាបឋមសិក្សាកំពង់កែស ទទួលបានអាហារូបករណ៍។ អាហារូបករណ៍នេះ មានពីរវគ្គ គឺ វគ្គទី១ មានចំនួន ១៤នាក់ និងវគ្គទី២ មានចំនួន ៦៩នាក់។ លោក ម៉ាត់ រ៉លី នាយកសាលាកំពង់កែស បានឱ្យដឹងថា តាមរយៈអាហារូបករណ៍ សិស្សនឹងទទួលបាន សម្ភារៈសិក្សា ដូចជា សៀវភៅ កង់ និងថវិកា ជាដើម ។ បើតាម លោក ម៉ាត់ រ៉លី អាហារូបករណ៍ ជាផ្នែកមួយជួយដល់សិស្សក្រីក្រឱ្យមានកម្លាំងចិត្តប្រឹងប្រែងរៀនបន្ត និងជួយកាត់បន្ថយការបោះបង់ការសិក្សាទៀតផង។


​ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

លោក ម៉ាត់ រ៉លី នាយកសាលាកំពង់កែស។

© រក្សាសិទ្ធិដោយ thmeythmey.com