ជាតិ
អត្ថបទពាណិជ្ជកម្ម
ទូទាត់វិក្កយបត្របានរហូតដល់ទៅជាង ២០០ស្ថាប័ន-ក្រុមហ៊ុន ជាមួយ PPCBank 04, Apr 2023 , 5:59 pm
× ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទូទាត់វិក្កយបត្របានកាន់តែទូលំទូលាយ ថែមទៀត ធនាគារ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បាន ពង្រីកដៃគូទូទាត់ថ្មីជាច្រើនរហូតដល់ទៅជាង ២០០ ស្ថាប័ន-ក្រុមហ៊ុន។ ការពង្រីក វិសាលភាពនៃសេវាទូទាត់នេះ ត្រូវបានធ្វើឡើងស្របតាមរបត់ថ្មីនៃបច្ចេកវិទ្យាឌីជីថល និងជា ផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ PPCBank ក្នុងការផ្តល់ផលិតផលហិរញ្ញវត្ថុប្រកប ដោយគុណភាព រួមជាមួយសេវាទូទាត់បែបឌីជីថលយ៉ាងសម្បូរបែបសម្រាប់អតិថិជន។
ការពង្រីកសេវាទូទាត់នេះផងដែរ បានបង្កលក្ខណៈងាយស្រួលថែមមួយកម្រិតទៀតដល់ អតិថិជនក្នុងការទូទាត់វិក្កយបត្របានកាន់តែច្រើនស្ថាប័ន តាម PPCBank Mobile App កម្មវិធី smartBiz ឬនៅតាមសាខាធនាគារ PPCBank ទូទាំងប្រទេស ជាមួយនឹងតម្លៃសេវាទាបបំផុត។ បន្ថែមពីនេះ ស្ថាប័ន-ក្រុមហ៊ុន និងអតិថិជនក៏អាចពិនិត្យមើលប្រវត្តិប្រតិបត្តិការ និងទាញ យកវិក្កយបត្រដែលទូទាត់រួចពី PPCBank Mobile App បានផងដែរ។
PPCBank នៅតែបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធានាថាអតិថិជនទូទាំងប្រទេស កម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម ទទួលបានការគាំទ្រពេញលេញលើផ្នែក ហិរញ្ញវត្ថុសម្រាប់គោលដៅអាជីវកម្មរបស់ពួកគេ តាមរយៈការបង្កើតឲ្យមានសេវាធនាគារដ៏ ងាយស្រួល និងមានភាពបត់បែនច្រើន។ ស្របតាមបេសកកម្ម និងគុណតម្លៃស្នូលរបស់ខ្លួន PPCBank បាននិងកំពុងផ្តល់លទ្ធភាពដល់ម្ចាស់អាជីវកម្មទាំងឡាយ ក្នុងការទទួលបាន ឥណទានផ្សេងៗ ប្រកបដោយភាពងាយស្រួល ក្នុងនោះមានដូចជា ឥណទាន 300 និង ឥណទានកក់ក្តៅជាដើម ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់សហគ្រាសធុនតូច និង មធ្យម។ ការពង្រីកសេវាទូទាត់នេះផងដែរ នឹងជួយឲ្យការគ្រប់គ្រងវិក្កយបត្រ និងប្រតិបត្តិការទូទាត់ភ្លាមៗ ដោយមិនប្រើសាច់ប្រាក់ កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពជាងមុន។
សម្រាប់លោកអ្នកដែលមានបំណងក្លាយជាដៃគូទូទាត់របស់ធនាគារ PPCBank សូម ទំនាក់ទំនងមកកាន់ធនាគារឥឡូវនេះ តាមរយៈលេខទូរស័ព្ទ៖ 069 688 248 / 017 688 248 ដោយយើងមានប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដែលអាចភ្ជាប់ដៃគូទូទាត់វិក្កយបត្រគ្រប់ប្រភេទ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com