សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​១០​ក្នុង​ពិភពលោក​
29, Apr 2023 , 8:59 am        
រូបភាព
ប្រទេសសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកក្នុងឆ្នាំ ១៩៩២ , ២០១០ និង ២០២៨ ការព្យាករណ៍របស់ IMF។
ប្រទេសសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកក្នុងឆ្នាំ ១៩៩២ , ២០១០ និង ២០២៨ ការព្យាករណ៍របស់ IMF។
យោងតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រទេសសេដ្ឋកិច្ចឈានមុខគេចំនួន ៤ ក្នុងចំណោម ១០ នៅលើពិភពលោកជាមួយនិងទំហំផលិតផលក្នុងស្រុកសរុប (GDP) ក្នុងលក្ខខណ្ឌគិតតាមភាពស្មើគ្នានៃអំណាចការទិញ (PPP) នៅឆ្នាំ ២០២៨ គឺស្ថិតនៅទ្វីបអាស៊ី។
 
នៅអាស៊ីចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក ចិន និងឥណ្ឌាមានការរីកចម្រើនយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ ឥណ្ឌូណេស៊ីក៏ទើបតែបានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក ហើយត្រូវបានគេព្យាករថានឹងជាប់ចំណាត់ថ្នាក់ទី៦ នៅឆ្នាំ ២០២៨។ ប្រទេសជប៉ុនត្រូវបានគេព្យាករថានឹងធ្លាក់ចុះមកចំណាត់ថ្នាក់លេខ៤ នៅឆ្នាំ ២០២៤។
 
សន្ទុះកំណើនសេដ្ឋកិច្ចនៅអាស៊ី គឺជាហេតុផលមួយសម្រាប់ការផ្លាស់ប្តូរផលិតផលក្នុងស្រុកសរុប។ ទោះបីជាបានឃើញកំណើនដ៏ប្រសើរបំផុតមួយក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏ចិនបច្ចុប្បន្ននេះកំពុងប្រឈមមុខនឹងប្រជាជនវ័យចំណាស់ ដែលជាឧបសគ្គចំពោះការចំណាយរបស់អ្នកប្រើប្រាស់ក្នុងស្រុក។ ទន្ទឹមនឹងនេះ ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ត្រូវបានគេព្យាករថានឹងឃើញការកើនឡើងយ៉ាងខ្លាំងនៃកម្លាំងការងាររបស់ពួកគេនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ នេះនឹងរួមចំណែកដល់ការកើនឡើងនៃប្រាក់ចំណូលជាមធ្យមរបស់ប្រជាជន។ នេះបើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ។
 
បើតាមការព្យាកររបស់ IMF ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២៨ រួមមានប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ១ ខណៈដែលអាម៉េរិកមហាអំណាចសេដ្ឋកិច្ចកំពូលបច្ចុប្បន្នជាប់ចំណាត់ថ្នាក់លេខ ២។ ជប៉ុនបានធ្លាក់ទៅចំណាត់ថ្នាក់លេខ ៤ ស្របពេលឥណ្ឌាឡើងមកគ្រងដំណែងលេខ ៣ ជំនួសជប៉ុនបច្ចុប្បន្នវិញ ឯចំណាត់ថ្នាក់បន្តបន្ទាប់មាន អាល្លឺម៉ង់, ឥណ្ឌូណេស៊ី, រុស្ស៊ី, ប្រេស៊ីល, បារាំង និងអង់គ្លេស៕
 

Tag:
 មហាអំណាចសេដ្ឋកិច្ច
  IMF
  ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com