ជាតិ
លីក ២០១៤៖ ក្រុម៣ តាមរកពាក្យឈ្នះ ៣ ក្រុមទៀតចង់ឈរកំពូលតារាង
01, Mar 2014 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
នៅសប្ដាហ៍ទី ៦ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ២០១៤ នេះមានក្រុម ៣ ដែលមិនទាន់ស្គាល់ពាក្យថាឈ្នះ រួមមាន អាស៊ីអឺរ៉ុប, Albirex Niigata និង គីរីវង់  សុខ សែន ជ័យ នឹងត្រូវបន្តប្រកួតទៀតដើម្បីដង្ហើមក្រុម ស្របពេលក្រុមកំពូលតារាង ៣ ដែលមានពិន្ទុ មានក្រុមភ្នំពេញក្រោន, ត្រាយអាស៊ី និង ណាហ្គាខប ត្រូវ ប្រជែង គ្នាឈរកំពូលតារាង។ ថ្ងៃសៅរិ៍នេះមាន ៤ គូ ប្រកួតនៅពីស្ដាតផ្សេងគ្នា។ 

១) ទ័ពVs គីរីវង់ ម៉ោង ១:៣០ នាទីថ្ងៃត្រង់ នៅស្ដាតចាស់

មួយគូនេះសមត្ថភាពប្រដុំត្រសងគ្នា ប៉ុន្ដែទាស់ត្រង់ក្រុមក្រសួងការពារជាតិ (ទ័ព) មានប្រៀបរឿងទីលាន ព្រោះស្ដាតចាស់ជាទីកន្លែងហ្វឹកហាត់ប្រចាំថ្ងៃរបស់គេ។ លោក អ៊ុព សំអាន អ្នកចាត់ការក្រុមទ័ព និង លោក ទេព ឡុង រចនា គ្រូបង្វឹកក្រុមគីរីវង់ គឺ ជាមានប្រភពចេញពីក្រុមការពារជាតិតែមួយ។ 

៥ ប្រកួត ឈ្នះ ១ ស្មើ ៣ និង ចាញ់ ១ ប្រកួតបានជួយឱ្យក្រសួងការពារជាតិ មាន មាន ៦ ពិន្ទុ ឈរចំណាត់ថ្នាក់លេខ ៧ បណ្ដោះអាសន្ន។ ចំណែកឯគីរីវង់សុខសែនជ័យវិញ ៥ ប្រកួត​មិន​ទាន់មានឈ្នះ ស្មើ ៣ និង ចាញ់ ២ មាន ៣ ពិន្ទុនៅក្នុងដៃ ឈរលេខរៀងទី ១០។   

២) ត្រាយអាស៊ី Vs ណាហ្គាខប ៣:៤៥ នាទី ស្ដាតចាស់

ក្រុមទាំង ២ មាន ១០ ពិន្ទុដូចគ្នា កំពុងមានឱកាសប្រជែងយកកៅអីកំពូលតារាង។ ក្រុមណាហ្គាប្រមូលផ្ដុំដោយកីឡាករចាស់ៗ ប្រកបដោយប្រសិទ្ធភាព បូកបន្ថែម​ទាំងកី​ឡាក​របរ​ទេស​ឆ្នើមៗ ផ្សេងទៀត កំពុងតែអុកឡុកគូប្រកួតជារឿយៗ។ ចំណែកត្រាយអាស៊ី វិញ កន្លងមកពេលបន្ថែមកម្លាំងបរទេសមួយចំនួន ក្រុមមួយនេះច្រើនតែជួបជ័យជម្នះ បើទោះ​ជា​ចាញ់​ក៏ចាញ់ទាំងប្រផុតប្រផើយដែរ។   

៣) អាស៊ីអឺរ៉ុប Vs បៀលប្រាយ ម៉ោង ៣:៣០ នាទីរសៀល ពហុកីឡដ្ឋានជាតិ(Live BTV)


ក្រុមដែលមានម្ចាស់ឧបត្ថម្ភពីសាលាសាកលវិទ្យាល័យល្បីៗ ក្នុងស្រុក ២ នេះត្រូវប្រជែងគ្នាដើម្បីរកអ្នកខ្លាំងជាង។ ប៉ុន្ដែចំពោះអាស៊ីអឺរ៉ុប វិញកំពុងតែស្រេចឃ្លានជ័យជម្នះ។ ចំពោះ​បៀល​ប្រាយ ខ្សែការពារមុំា ស្របពេលតំបន់កណ្ដាលនៅតែល្អ ងាយនឹងបញ្ជូនបាល់ទៅអោយខ្សែប្រយុទ្ធទម្លុះសំណាញ់ទី។ រីឯអាស៊ីអឺរ៉ុប វិញ ក្រោយរក​បាន​កម្លាំង​បរ​ទេស​ប៉ុន្មាន​នាក់​មកថ្មី លទ្ធផលមិនខ្លាំងក៏ មិនខ្សោយដែរ គឺស្មើ ៣ ប្រកួតជាប់គ្នាហើយ។ 

៤) Albirex Niigata Vs ភ្នំពេញក្រោន ម៉ោង ៦ ល្ងាច


Albirex ជាក្រុមចំណូលថ្មី ប៉ុន្ដែនៅមិនទាន់ស្គាល់រស់ជាតិឈ្នះ ឬ ស្មើ នៅឡើយ ដោយ ៥ ប្រកួតចាញ់ទាំង ៥ ខណៈក្រុមភ្នំពេញក្រោន ជាបេក្ខជនមួយដែ​លកំ​ពុង​តែ​ស្រេច​ឃ្លានជ័​យ​ជ​ន្នះ ដើម្បីរកពានរង្វាន់លើកទី ៥ ឱ្យក្លិប។    Bisan George, ឃឹម បូរី, ឡេង មករា គឺសុទ្ធធ្លាប់រកសំណាងឱ្យភ្នំពេញក្រោននាពេលកន្លងមក។ ប៉ុន្ដែបើមើលទៅអ្នកចាំទីរបស់ក្រុម Abirex ក្នុងប្រកួតចុងក្រោយជាមួយណាហ្គា ហាក់​ធ្លាក់ដៃបន្តិច។ បើទោះជាប្រកួតចុងក្រោយចាញ់ ណាហ្គា ប៉ុន្ដែ ណាហ្គាឈ្នះ Albirex ទាំងតឹងដែរ ពោលគឺត្រឹមលទ្ធផល ២ ទល់ ០ ប៉ុណ្ណោះ។ អ្វីដែលគួរឱ្យកត់សម្គាល់ ខ្សែប្រ​យុទ្ធ​ជនជាតិជប៉ុន Kazuki Tatsuta របស់ Albirex ៥ ប្រកួតរកបាន ៣ គ្រាប់ ទោះជាក្រុមមិនដែលឈ្នះក៏ដោយ។   

តើក្រុមណាអាចរកបាន ៣ ពិន្ទុនៅរសៀលនេះ? 
 

© រក្សាសិទ្ធិដោយ thmeythmey.com