កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉ារ៉ាហ្គេម៖ កីឡាការិនីលើកទម្ងន់ ច្រិង លន់ បានមេដាយសំរឹទ្ធលើវិញ្ញាសាក្រោម៧៩គីឡូក្រាម
06, Jun 2023 , 4:34 pm        
រូបភាព
ដោយ ឌួក ដែន

កីឡាការិនី ច្រិង លន់ ក្លាយជាម្ចាស់មេដាយសំរឹទ្ធលើវិញ្ញាសាទម្ងន់ក្រោម៧៩គីឡូក្រាមក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន នារសៀលថ្ងៃទី៦ ខែមិថុនា នេះ។
 
សម្រាប់វិញ្ញាសានេះ កីឡាការិនីឥណ្ឌូណេស៊ី Siti Mahmudah បានមេដាយមាស, កីឡាការិនីឥណ្ឌូណេស៊ីម្នាក់ទៀត គឺ Dwiska Afrilia Maharani បានមេដាយប្រាក់, កីឡាការិនីកម្ពុជា ច្រិង លន់ បានមេដាយសំរឹទ្ធ ខណៈកីឡាការិនីមីយ៉ាន់ម៉ា Aye Thu Aung មិនទទួលបានមេដាយឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com