ជាតិ
នយោបាយជាតិ
លោក ស ថេត ឡើងជាអគ្គស្នងការនគរបាលជាតិ និងជានាយឧត្តមសេនីយ៍ 23, Aug 2023 , 5:38 pm
![](https://image.thmeythmey.com/pictures/2023/08/23/thumb2/368040591_6457680117601181_874942809019564583_n.jpg)
×![]()
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែសីហា នេះ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ដំឡើងឋានន្តស័ក្តិ នាយឧត្តមសេនីយ៍ និងតែងតាំងមុខតំណែងជាអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បន្តពីលោក នេត សាវឿន។ លោក នេត សាវឿន បានឡើងទៅកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី ក្នុងអណត្តិទី៧នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com