ជាតិ
នយោបាយជាតិ
លោក ស រដ្ឋា និងលោក ជួន ណារិន្ទ ឡើងជាអគ្គស្នងការរងនគរបាលជាតិ 23, Aug 2023 , 7:07 pm
![(ឆ្វេង) លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលត្រូវឡើងជាអគ្គស្នងការរងនគរបាលជាតិ។](https://image.thmeythmey.com/pictures/2023/08/23/thumb2/chuon_narin_sar_ratha.jpg)
(ឆ្វេង) លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលត្រូវឡើងជាអគ្គស្នងការរងនគរបាលជាតិ។
×![]()
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំងលោក ស រដ្ឋា និងលោក ជួន ណារិន្ទ ទៅជាអគ្គស្នងការរងនគរបាលជាតិ ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះថ្ងៃទី២៣ សីហា។
អនុក្រឹត្យដែលចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត បានសម្រេចឱ្យលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឡើងទៅជាអគ្គស្នងការរងនគរជាតិ។
ក្នុងលិខិតដដែលនោះ លោកនាយករដ្ឋមន្រ្តី ក៏សម្រេចដំឡើងលោក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទៅជាអគ្គស្នងការរងនគរបាលជាតិដែរ។ លោក ស រដ្ឋា គឺជាកូនប្រុសរបស់សម្ដេច ស ខេង។
Tag:
នយោបាយ
ស រដ្ឋា
ជួន ណារិន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com