ជាតិ
អ្នករត់ម៉ូតូឌុប រត់ទាំងត្រដរ! 26, Aug 2023 , 9:00 am
![](https://image.thmeythmey.com/pictures/2023/08/25/thumb2/front.png)
×![]()
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ អ្នករត់ឌុបមួយចំនួននៅរាជធានីភ្នំពេញ បានរអ៊ូថា របរនេះហាក់ស្ងាត់ភ្ញៀវ ពិបាករកចំណូល។ អ្នករត់ម៉ូតូឌុបទាំងនោះ បានអះអាងស្រដៀងគ្នាថា មូលហេតុដែលភ្ញៀវថយចុះ ដោយសារតែកំណើននៃអ្នករត់រឺម៉កកង់បីកើនឡើងខ្លាំង និងសេដ្ឋកិច្ចធ្លាក់ចុះ។
ទោះបីជាពិបាករកចំណូលក្តី ក៏អ្នករត់ម៉ូតូទាំងនោះ មិនបោះបង់របរនេះចោលឡើយ ក៏ព្រោះតែពួកគេរត់ម៉ូតូយូរឆ្នាំមកហើយ ឯខ្លះទៀតមិនអាចរករបរផ្សេងបាន។ បើតាមអ្នករត់ម៉ូតូទាំងនោះ ពួកគេអាចរកចំណូលដោះស្រាយជីវភាព បានមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ ដោយមិនសល់ច្រើនឡើយ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ
![](https://image.thmeythmey.com/pictures/2023/08/25/x__1_.png)
លោក អឿង សារិទ្ធ អង្គុយរងចាំភ្ញៀវយ៉ាងអស់សង្ឃឹម។ រូបភាព ដោយសែម ប្រាក់ដាវ
![](https://image.thmeythmey.com/pictures/2023/08/25/x__2_.png)
លោក អុន ថារិទ្ធ ឈរកណ្តាលភ្លៀងមិនមានភ្ញៀវជិះ
លោក ហុង អ៊ូ អ្នករត់ម៉ូតូឌុបនៅផ្សារអូឬស្សី
© រក្សាសិទ្ធិដោយ thmeythmey.com