ជាតិ
ព្រះមហាក្សត្រ និងព្រះរាជមាតា នឹងយាងទៅពិនិត្យព្រះរាជសុខភាពនៅចិនថ្ងៃទី២៨សីហា 26, Aug 2023 , 4:40 pm
![រូបពី ហ្វេសប៊ុកផេក Cabinet Royal Du Cambodge](https://image.thmeythmey.com/pictures/2023/08/26/thumb2/qwe.jpg)
រូបពី ហ្វេសប៊ុកផេក Cabinet Royal Du Cambodge
×![]()
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣តទៅ។
នេះបើតាមព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសអវត្តមានរបស់ព្រះករុណា ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះករុណា ក្នុងឋានៈជាប្រមុខរដ្ឋស្ត្រីទី នៃព្រះរាជាណាចក្រកម្ពុជា៕
Tag:
ព្រះមហាក្សត្រ
ព្រះមាតា
ព្រះរាជសុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com