ជាតិ
កសិករ អាចទូរសព្ទទៅលេខ ១២៨៩ ដើម្បីជួបអ្នកជំនាញកសិកម្មដោយឥតគិតថ្លៃ 30, Aug 2023 , 6:59 pm
× ភ្នំពេញ៖កសិករអាចហៅទូរស័ព្ទ ទៅលេខ១២៨៩ ដើម្បីជួបជជែកជាមួយអ្នកជំនាញកសិកម្មដោយ ឥតគិតថ្លៃ និងបើទោះបីជាទូរស័ព្ទពុំមានទឹកប្រាក់ហៅចេញក៏ដោយ។ នេះបើតាមសេចក្ដី ជូនដំណឹង របស់និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី២៨ ខែសីហា។ និយ័តករទូរគម នាគមន៍កម្ពុជា បញ្ជាក់ថា ការបង្កើតលេខកូដខ្លី «១២៨៩» នេះ គឺជាការរួមចំណែក ក្នុងដំណោះស្រាយផ្នែកបច្ចេកទេស កសិកម្មជូនកសិករ៕
© រក្សាសិទ្ធិដោយ thmeythmey.com