ជាតិ
កម្ពុជាបន្តធ្លាក់ភ្លៀង លាយឡំខ្យល់កន្រ្តាក់ បណ្ដាលមកពីឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ
07, Oct 2023 , 1:59 pm        
រូបភាព
 រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម នឹងធ្វើឱ្យកម្ពុជាបន្តធ្លាក់ភ្លៀង លាយឡំខ្យល់កន្រ្តាក់។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៧ ខែតុលា។

 
ការព្យាករដដែល បញ្ជាក់ថា ចាប់ពីថ្ងៃទី៧ ដល់៩ តុលា ភ្នំពេញ និងបណ្ដាខេត្តនានា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម។ ក្នុងនោះផ្នែកខ្លះ ក៏មានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ ជាមួយទំហំទឹកភ្លៀងធ្លាក់គ្រប់ដណ្ដប់លើផ្ទៃដី ៥០ទៅ៦០ភាគរយ។ 
 
ដ្បិតព្យុះទី១៤ ឈ្មោះ កយនុយ(Koinu)ដែលបានគំរាមកំហែងតៃវ៉ាន់ និងកំពុងបន្តដំណើរឆ្ពោះមកទិសខាងលិចចូលដល់ឈូងតុងកឹងនៅថ្ងៃទី១១ ខែតុលា វានឹងមិនមានឥទ្ធិពលមកដល់លើកម្ពុជានោះទេ៕
 

Tag:
 អាកាសធាតុ
  ភ្លៀង
  ITCZ
  កយនុយ
© រក្សាសិទ្ធិដោយ thmeythmey.com