ជាតិ
បុណ្យអុំទូក
អ្នកបញ្ជាក្បាលទូកប៉ិនប្រសប់ ត្រូវពូកែស្រែក ដើម្បីកុំឱ្យចាញ់ប្រៀបដៃគូ 27, Nov 2023 , 10:00 am
![](https://image.thmeythmey.com/pictures/2023/11/27/thumb2/front_.png)
×![]()
ភ្នំពេញ៖ អ្នកបញ្ជាក្បាល ត្រូវបានគេប្រៀបធៀបដូចទៅនឹងមេទ័ព ដែលធ្វើការងារច្រើនជាងគេក្នុងការដឹកនាំក្រុម ប្រកួតប្រជែងក្នុងសមរភូមិជើងទឹក។ ជាការពិតក្នុងកម្មវីធីប្រណាំងទូកគេតែងតែផ្លុំកញ្ចែ និងធ្វើកាយវិការបញ្ជាអ្នកអុំទូកទៅតាមចង្វាក់រង្វើល ឬញាប់ ប៉ុន្តែ ក្នុងស្ថានភាពនោះ អ្នកបញ្ជាក្បាលប៉ិនប្រសប់ ក៏ត្រូវពូកែស្រែកផងដែរ ដើម្បីកុំឱ្យចាញ់ប្រៀបដៃគូ។
លោក បៀន ទូច អ្នកបញ្ជាក្បាលទូកវត្តទឹកថ្លា បានលើកឡើងថា ការបញ្ជាក្បាលទូកមិនងាយស្រួលនោះទេ ព្រោះត្រូវការស្រែកច្រើន ដើម្បីពង្រឹងស្មារតីក្រុម កុំឱ្យចាញ់ប្រៀបដៃគូប្រកួត។ ម្យ៉ាងទៀត ការស្រែកនេះ ក៏ជាសញ្ញាធ្វើឱ្យជើងច្រវាស្មើ និងស៊ីចង្វាក់គ្នាល្អផងដែរ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង អញ្ជើញទស្សនាបទសម្ភាសរវាងសារព័ត៌មានថ្មីៗ និង លោក បៀន ទូច អ្នកដឹកនាំក្រុមទូកវត្តទឹកថ្លា ខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com