ជាតិ
បុណ្យអុំទូក
សេដ្ឋកិច្ច
អុំទូកនៅភ្នំពេញ មានពលរដ្ឋ ជាង៥លាននាក់ បានមកដើរលេងកម្សាន្ត 30, Nov 2023 , 7:59 am
ប្រជាពលរដ្ឋច្រើនកុះករដែលមកទស្សនាការប្រណាំងទូក ង នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី២៨វិច្ឆិកា។
× ពលរដ្ឋជាង៦,៥លាននាក់ បានដើរលេងកម្សន្តនៅទូទាំងប្រទេស ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យទូកអុំ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារយៈពេល៣ថ្ងៃមកនេះ។ ក្នុងនោះ រាជធានីភ្នំពេញ ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានប្រមាណ៥,៤២លាននាក់។ លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ នាល្ងាចថ្ងៃទី២៩វិច្ឆិកា។
លោក តុប សុភ័ក្រ បានបញ្ជាក់ថា បន្ទាប់ពីភ្នំពេញ គឺខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ ជាង៣០ម៉ឺននាក់ ដោយក្នុងនោះមានទេសចរបរទេស ១៤ ២៦១នាក់។ គោលដៅទេសចរណ៍លំដាប់ទី៣ គឺខេត្តព្រះសីហនុ ដែលមានទេសចរចំនួន២៦៧ ១៧៨នាក់ (បរទេសមាន៧ ១៧៨នាក់)។
គោលដៅទេសចរណ៍ទី៤ នៅខេត្តបាត់ដំបង ទទួលបានទេសចរជាង១០ម៉ឺននាក់ ក្នុងនោះមានទេសបរទេស ចំនួន៦១៧នាក់ ខណៈខេត្តកែប ទទួលបានភ្ញៀវទេសចរជាង៩ម៉ឺននាក់ ដោយក្នុងនោះមានទេសចរបរទេស៧៩៦នាក់ ផងដែរ។
លំហូរភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យពីថ្ងៃទី២៦-២៨វិច្ឆិកា ឆ្នាំ២០២៣មកនេះ បានរួមចំណែកយ៉ាងធំនៅក្នុងចរន្តសេដ្ឋកិច្ចជាតិមូលដ្ឋាន។ លោក តុប សុភ័ក្រ បន្តនិយាយដូច្នព៖ «ជាពិសេសប្រជាពលរដ្ឋដែលជាប្រតិបត្តិករ រកស៊ីក្នុងវិស័យទេសចរណ៍នៅតាមមូលដ្ឋានផ្ទាល់តែម្តង។ »៕
© រក្សាសិទ្ធិដោយ thmeythmey.com